About Me

header ads

បុរសម្នាក់ទៅដាក់មងហើយខ្យល់គធ្លាក់ទឹកទន្លេលងស្លាប់

ខេត្តកំពង់ឆ្នាំង: បុរសម្នាក់ចេញទៅដាក់មងហើយខ្យល់គបណ្តាលធ្លាក់ទឹកទន្លេលង់ស្លាប់  ។


ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ម្សិលមិញ នៅចំណុចភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។


ហាត់ពិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ជឿនបានឲ្យដឹងនៅវេលាម៉ោង 3.និង36ថ្ងៃទី 7 វិច្ឆិកា 2020នេះថា ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ កែវ សុភាព ភេទ ប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ.ឃុំស្រុកកើតហេតុខាងលើជនរងគ្រោះរសនៅជាមួយម្តាយបង្កើតឈ្មោះ គង់គីមហ៊ាន  និងកូនបង្កើតឈ្មោះ កែវសុភ័ក្រ្ត ។


អធិការនគរបាលស្រុកកំពង់លែងឯកថាឈឿនបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានចេញទៅដាក់មងនៅខាងក្រោយភូមិជិតផ្ទះ ហើយខ្យល់គធ្លាក់ទឹកបណ្តាលអោយលង់ស្លាប់តែម្តង ។ 


ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្យវិច័យធ្វើឯកសាររូចប្រគល់ សាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ 

ដោយសុក្ខារិន