About Me

header ads

កម្លាំងអធិការស្រុកអូរយ៉ាដាវបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពប្រសូតបានដោយសុវត្ថិភាព

ខេត្តរតនគិរី៖ ស្រ្តីឈឺពោះឆ្លងទន្លេម្នាក់ត្រូវបាន កម្លាំងវេនប្រចាំបញ្ជាទី១ លោកអនុសេនិយ៍ឯក សុខ ជាតិ និងលោកអសេនិយ៍ទោ ងី ឡូច យករថយន្តសឺរ៉ែនជួយដឹកមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ប្រកបដោយសុវត្តិភាព។ ការបញ្ជូនស្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពនោះតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវធ្វើឡើងនៅវេលាម៉ោង១៥:២០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ចនគបាលស្រុកយ៉ាដាវបានឱ្យដឹងថាស្រ្តីឈឺពោះឆ្លងទន្លេនោះឈ្មោះ សេវ ភិ  អាយុ ២៥ឆ្នាំ ជនជាតិដើមភាគតិចចារាយ រស់នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។​ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនមកមណ្ឌលសុខភាពស្រុកអូរយ៉ាដាវហើយបានប្រសូតបានទារកនៅវេលាម៉ោង១០.៤៥នាទីយប់ប្រកបដោយសុវត្តិភាពផងដែរ៕