About Me

header ads

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ពិភាក្សាការងារជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង អំពីការងារស្ថានភាពទូទៅ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ខេត្តស្វាយរៀង៖នៅថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសលាប្រជុំរំដួល អគារ ក សាលាខេត្តឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានចូលរួមជួបពិភាក្សាការងារជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង អំពីការងារស្ថានភាពទូទៅ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ក្នុងក្របខ័ណ្ឌខេត្តស្វាយរៀង ។ ក្នុងជំនួយនេះក៏មានការចូលរួមពីតំណាងទីចាត់ការអន្តរវិស័យ សាលាខេត្ត លោកប្រធានការិយាល័យអត្រានុកូលដ្ឋានសាលាខេត្ត លោកប្រធាន អនុប្រធាន សមាជិក លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង និងមន្រ្តីការិយាល័យព័ត៌មាន និងសរុប ។


ក្នុងឱកាសនោះឯកឧត្ដមអភិបាលរង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរដែនដី សូមថ្លែងអំណរគុណ និងសូមកោតសរសើរដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលខិតខំយ៉ាងសកម្មក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ រយៈពេល១៩ថ្ងៃ និងបានបញ្ជាក់ពីគោលជំហរយ៉ាងច្បាស់លាស់ក្នុងការបន្តការគាំទ្រ និងផ្ដល់កិច្ចសហការជាមួយអាជ្ញាធររៀបចំការបោះឆ្នោតខេត្តស្វាយរៀង លើគ្រប់ការងារពាក់ព័ន្ធ ដើម្បីជំរុញស្ថាប័ននេះឲ្យបន្តជំហរជាស្ថាប័នអព្យាក្រឹត្យ និងកាន់តែទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ  និងភាគីពាក់ព័ន្ធ។លើសពីនេះ ឯកឧត្ដមបានបញ្ជាក់បន្ថែមទៀត រដ្ឋបាលខេត្តស្វាយរៀង ក៏បានជំរុញអាជ្ញាធរទាំង៨ក្រុងស្រុក ដើម្បីរៀបចំផែនការផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់ ពណ៌សម្បុរ ឬមកពីគណបក្សណាទេ អ្វីដែលសំខាន់ នោះគឺបងប្អូនដែលមានបានចុះឈ្មោះរួចរាល់សូមទៅពិនិត្យបញ្ជីឈ្មោះ និងបងប្អូនប្រជាពលរដ្ឋដែលទើបអាយុ សូមទៅចុះឈ្មោះតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានដែលបងប្អូនរស់នៅទាំង៨០ឃុំសង្កាត់ ៕