About Me

header ads

វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម នៅបន្តអនុវត្តន៍វិធានអនាម័យ ដើម្បីទប់ស្កាត់ការពារជម្ងឺកូវីដ១៩

ក្រោយពីមានសេចក្តីប្រកាសព័ត៍មានឲ្យតាមគ្រឹះស្ថានរដ្ឋ  និងឯកជន  ធ្វើយ៉ាងណាបង្ការការពារ  ទប់ស្កាត់  ជម្ងឺកូវីដ ១៩  នៅតាមសាលារៀនឲ្យខ្ជាប់ខ្ជួន  ខណៈបច្ចុប្បន្ន មានការផុសរកឃើញអ្នកផ្ទុកជម្ងឺកូវីដជាបន្តបន្ទាប់  ជាក់ស្ដែង  ក្នុងខេត្តកំពង់ចាម  វិទ្យាល័យ ព្រះសីហនុ  បានអនុវត្តន៍វិធានការរការពារ  បាញ់អាល់កុល  និងបានឲ្យសិស្សានុសិស្សពាក់ម៉ាស់ការពារជាប្រចាំមុនចូលទៅក្នុងបរិវេណសាលា។


ក្នុងវិទ្យាល័យព្រះសីហនុ  បានអនុវត្តន៍នូវវិធានការពារ  ការឆ្លងរីករាលដាលជម្ងឺកូវីដ  បើតាមលោក  ថាវ  សុខផល  នាយក វិទ្យាល័យ ព្រះសីហនុ  បានអោយដឹងថា  នៅតាមច្រកទ្វារទាំងបីបានឲ្យអ្នកគ្រូលោកគ្រូវាស់កម្តៅ  បាញ់អាល់កុល  និងឲ្យសិស្សានុសិស្សត្រូវពាក់ម៉ាស់ជានិច្ច  បើមិនមានម៉ាស់ត្រូវយករកពាក់ជាមុនសិនទើបអនុញ្ញាត្តិឲ្យចូលរៀនធម្មតា។ លោកនាយកវិទ្យាល័យបានបន្ថែមទៀតថា  ក្នុងជាគណៈគ្រប់គ្រងសាលាបានប្រជុំដល់លោកគ្រូអ្នកគ្រូតាមថ្នាក់  ក៍ដូចគ្រូតាមមុខវិជ្ជាធ្វើយ៉ាងណារឹងបន្តឹងនូវការអនុវត្តន៍ផ្សព្វផ្សាយ  ដល់សិស្សតាមថ្នាក់ឲ្យការពារជម្ងឺកូវីដដោយត្រូវអនាម័យខ្លួនឯង។ 


គូសបញ្ជាក់ផងដែរថា  នៅតាមដងផ្លូវក្នុងបរិវេណសាលាវិទ្យាល័យព្រះសីហនុ  ក៍មានការនូវកន្លែងលាងដៃ   សាប៊ូ ជាប្រចាំ  ដើម្បីឲ្យសិស្សានុសិស្សមុនពេលចូលបន្ទប់រៀន និងក្រោយចេញពីបន្ទប់រៀនត្រូវលាងសម្អាតដៃជាប្រចាំ។ 


មិនត្រឹម តែប៉ុណ្ណោះ  គណគ្រប់គ្រងសាលាបានផ្សព្វផ្សាយដល់អាណាព្យាបាលសិស្សធ្វើលទ្ធភាពដែលមានត្រូវមានទឹកអាលកុលឬទឹកជេល  មានពាក់ម៉ាស់ឲ្យកូនមានក្នុងកាបូបជាប់ជានិច្ចផងដែរ៕