About Me

header ads

ស្ត្រីម្នាក់បានជិះទូកត្នោតជូនប្តីគាត់ទៅស្រែប្រាំហើយគាត់ជិះទូកត្នោតត្រឡប់មកផ្ទះវិញឃើញប្រលិតអុំទូកដកព្រលិតបណ្ដាលឱ្យក្រឡាប់ទូកត្នោតលងទឹកស្លាប់

ខេត្តកំពង់ឆ្នាំង:

ស្ត្រីម្នាក់បានជិះទូកត្នោតជសមួយប្តីឆ្លងទៅស្រែប្រាំងហើយគាត់ក៍ត្រឡប់មកផ្ទះវិញដល់កណ្តាលផ្លូវឃើញប្រលិតក៍បានអុំទូកត្នោតដកព្រលិតតែជាអកុសលទូកបានក្រឡាប់បណ្ដាលឲ្យលង់ទឹកស្លាប់គ្រាដែលជនរងគ្រោះមិនចេះហែលទឹក ។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង 2 និង 30 នាទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០   នៅចំណុចបឹងកផល ស្ថិតក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។


សមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលបាននិយាយអោយដឹងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី៣វិច្ឆិកា 2020នេះស្ត្រីរងគ្រោះខាងលើមានឈ្មោះ វ៉ែន លី ភេទស្រី អាយុ៤៧ ឆ្នាំ មានប្តីឈ្មោះ ឃុតឈឿន អាយុ ៤៨ឆ្នាំមានកូន៥នាក់រស់ក្នុងបន្ទុកនៅភូមិ.ឃុំស្រុកកើតហេតុខាងលើ  ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាជេសបានអោយដឹងថានៅមុនពេលកើយហេតុស្ត្រីរងគ្រោះនិងប្តីបានជិះទូកត្នោតទៅមើលស្រែប្រាំងហើយដល់ពេលថ្ងៃបន្តិចប្តីបានអោយស្ត្រីរងគ្រោះជាប្រពន្ធត្រឡប់មកផ្ទះវិញជនរងគ្រោះក៍អុំទូកត្រឡប់ពីស្រែប្រាំងវិញក៍ឃើញប្រលិតបានអុំទូកដក់តែម៨នដឹងយ៉ាងម៉េចកនរឡាប់ទូកើង់ទឹកស្លាប់តែម្តង ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងបានធ្វើឯកសារប្រគល់សពអោយក្រុមគ្រួសារនាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕