About Me

header ads

បុរសម្នាក់បានស្លាប់និង១នាក់ផ្សេងទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ 53

ខេត្តកំពង់ឆ្នាំង: បុរសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ 2 គ្រឿងបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ 53 ក្នុងខេត្តកំពង់ឆ្នាំង ។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូមួយកន្លែងនៅចំណុចមុខផ្ទះរបស់ឈ្មោះ សុខ ចំរើន ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។



សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបានឲ្យដឹងថាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាក HONDA  C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1H_5562 បើកបរដោយឈ្មោះ ឌួង សុខា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងបើកបរ ទិសដៅពីកើតទៅលិច នៅពេលដល់ចំណុចខាងលើ បានឡើងវ៉ាជែងរថយន្ត០១គ្រឿង ហើយជ្រុលទៅបុកម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាក់HONDA  C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង  1J_4118 បើកបរដោយឈ្មោះ សេង ភារះ ភេទប្រុស អាយុ ២៣ឆ្នាំ  រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ  នៅក្នុងដំណើរច្រាសទិសគ្នា បណ្តាលអោយមនុស្ស ០១នាក់ស្លាប់និងម្នាក់ផ្សេងទៀតបានរង របួសស្រាល ខូចម៉ូតូ០២គ្រឿងស្រាល ។



 ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងបានការពារកន្លែងកើតហេតុ ប្រមូលវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរនិងបានធ្វើកំណត់ហេតុហេតុ ប្រគល់សពប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយឡែក ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ  ៕ 



ដោយសុក្ខារិន