About Me

header ads

ជនសង្ស័យ 5 នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លន ក្នុងករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង: 

ជនសង្ស័យ 5 នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅក្នុងករណីជួញដូរនិងចែកចាយនិងសម្រួលពីទីតាំងដល់អ្នកប្រើប្រាស់ថ្នាំញៀន ។កិច្ចប្រតិបត្តិការបង្ក្រាបក្រុមចែកចាយនិងប្រើប្រាស់រក្សាទុកនៅសារធាតុញៀននិងផ្តល់នៅតាំងដល់អ្នកប្រើប្រាស់គ្រឿងញៀនធ្វើឡើងនៅវេលាម៉ោង 5 និង 30 នាទីល្ងាចថ្ងៃទី 3 វិច្ឆិកា 2018 ម្សិលមិញនៅចំណុចរបស់ផ្ទះឈ្មោះ ស្មានរុំលី ស្ថិតនៅក្នុងភូមិក្រសះថ្មីឃុំឈូកសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ហ៊ុលវាសនា បានឲ្យដឹងថាដោយអនុវត្តទៅតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត  សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រឡាច បានចុះធ្វើការបង្រ្កាបជាក់ស្តែង ករណី.ជួញដូរ និង សម្រួលទីតាំងអោយអ្នកប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់នៅចំណុចខាងលើ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើផងដែរជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់មាន១.ឈ្មោះ ទាំ ស្មាឯល អាយុ ២៣ឆ្នាំជនជាតិ ខ្មែរឥស្លាម  មុខរបរ មិនពិត នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។២.ឈ្មោះ ទាំ ណូវ៉ាន់  អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម មុខរបរ មិនពិត នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។៣.ឈ្មោះ ស្មាន រំុលី អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិត នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។៤.ឈ្មោះ មីន ហសាន់ អាយុ២២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត នៅភូមិ ក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច។៥.ឈ្មោះ ស្លេះ ម៉ាន អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិ ក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំងញៀនប្រភេទម៉ាទឹកកកចំនួន ១៣កញ្ចប់.គ្រាប់កញ្ឆាគ្រាម ០១កញ្រ្ចប់.កាំបិតចុងស្រួច ០១.បំពង់ស្សៀរសម្រាប់ជក់កញ្ឆា ០២ និង ឧបករណ៍ជក់មួយចំនួនផងដែរ ។បច្ចុប្បន្នជនសង្ស័យទាំង 5 នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ ៕