About Me

header ads

ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀន 2 នាក់រួមនិងវត្ថុតាងថ្នាំញៀន 16កញ្ចប់ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀននគរបាលខេត្តសហការជាមួយកម្លាំងនគរបាលស្រុកបរិបូណ៌ចុះប្រតិបត្តិការបង្ក្រាបកន្លែងផ្ដល់ទីតាំង នៅក្នុងស្រុកបរិបូណ៌២ករណី

កំពង់ឆ្នាំង: ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀន 2 នាក់រួមនិងវត្ថុតាងថ្នាំញៀន 16 កញ្ចប់ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀននគរបាលខេត្តសហការជាមួយកម្លាំងនគរបាលស្រុកបរិបូណ៌ចុះប្រតិបត្តិការបង្ក្រាបកន្លែងផ្ដល់ទីតាំង២ករណីផ្សេងគ្នា នៅក្នុងស្រុកបរិបូណ៌។​ កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះធ្វើឡើងនៅថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 2020 ម្សិលមិញករណីបង្ក្រាបករណី ជួញដូរចែកចាយនិងផ្ដល់ទីតាំង ២ ករណី ក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។


ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសចែកចាយនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគឹម ស៊ុន ភេទប្រុស អាយុ 39 ឆ្នាំនិងម្នាក់ទៀតឈ្មោះ ថាច់ សូលីដា អាយុ៣៧ឆ្នាំ អ្នកទាំង២រស់នៅភូមិ ស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ក្រោយពីផុតខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើសមត្ថកិច្ចបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោខូវលីស្នងការខេត្តកំពង់ឆ្នាំងនិងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា នាំយកមកការរិយាល័យប្រឆាំគ្រឿងញៀននៃស្នងការនគបាលខេត្តធ្វើការសាកសួរផងដែរ ។ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនចំនួន 16 កញ្ចប់រួមនិងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងថ្នាំញៀនខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធីផងដែរ៕