About Me

header ads

មនុស្ស 2 នាក់បានស្លាប់និង 13 នាក់ផ្សេងទៀត ត្រូវបានដឹកយកមកសង្គ្រោះបន្ឋាន់ដោយការសង្ស័យថាបានពុលផឹកទឹកអណ្ដូង

ខេត្តកំពង់ឆ្នាំង 

ស្ត្រី ២នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀត ត្រូវបានគេដឹកយកទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តគ្រាដែលព័ត៌មានជំហ៊ានដំបូង ដោយមានការសង្ស័យថាបណ្ដាលមកពីពុលទឹកអណ្តូងគ្រាដែលអ្នកទាំងនោះបានផឹកក្រោយពេលសម្រាកហូបបាយ ។ នៅព្រឹកថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020 នេះត្រូវគេមើលឃើញអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បាន អញ្ជើញទៅចូលរួមរំលែកទុក្ខ នឹងចូលបច្ច័យក្នុងពិធីបុណ្យសពដល់គ្រួសាជនរងគ្រោះទាំងពីរនាក់ ជាមួយគ្នានេះដែរអភិបាលខេត្តកំពង់ឆ្នាំងក៏បានចាត់ ឲ្យ  មន្ត្រីជំនាញខេត្តស្រុកចុះទៅពិនិត្យដល់កន្លែងកើតហេតុ នៅចំណុចអណ្ដូងទឹកមួយកន្លែងដែល ស្ថិតនៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។គួរំលឹកផងដែរថា កាលពីថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 2020កន្លងទៅថ្មីៗប្រជាពលរដ្ឋដែលជាអ្នកភូមិរស់នៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស បាននាំគ្នាទៅច្រូតស្រូវនៅចំណុច អូររូង ។


សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលជាអ្នករងគ្រោះ កំពុងសំរាកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌ដឹងនៅក្នុងមន្ទីពេទ្យនៅព្រឹកថ្ងៃទី 27 ខែវិច្ឆិកា២០២០ នេះថា  នៅព្រឹក នោះ (25.៊វិច្ឆិការ20.20)ថា ក្រោយពីការច្រូតរួចប្រជាពលរដ្ឋ ចំនួន 15 នាក់ បាននាំគ្នាសម្រាក ពិសារបាយជុំគ្នា ដោយម្ចាស់ស្រែ បានធ្វើម្ហូប មានសម្លរ ក្តាមស្រែនិងឪឡឹក ទុំ ពេលពិសាបាយរួច ក៏នាំគ្នាពិសារទឹក ក្នុង ពីដុង ដែលម្ចាស់ស្រែដាក់មកតាម  លុះដល់ពេលអស់ ទឹកនៅក្នុងពីដុង ម្ចាស់ទៅដងទឹកអណ្ដូងដៃដាក់ក្នុងពីដុង យកមកចែកគ្នាផឹកបន្តទៀត ។ ថ្ងៃនោះក្រោយពីនាំគ្នាត្រឡប់មកផ្ទះវិញ  ស្រាប់តែនាំមានអាការៈ ធីងធោង វិលមុខ ក្អួតចង្អោររាគហើយម្ចាស់ស្រែ ដែលមានឈ្មោះណុល វ៉ារ៉ុម ភេទស្រី អាយុ 45 ឆ្នាំ ក៏បានស្លាប់បាត់បង់ជីវិត ។ នៅថ្ងៃបន្ទាប់ 26 ខែវិច្ឆិកា ជនរងគ្រោះទាំងអស់ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក នៅយប់នោះផងដែរ ស្ត្រីម្នាក់ទៀតឈ្មោះ ម៉ៅចិន្តា អាយុ 47 ឆ្នាំក៏បានស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ នៅព្រឹកថ្ងៃ 27 ខែវិច្ឆិកានេះដែរគេសង្កេតឃើញឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននាំថវិកាទៅចូលរួមបុណ្យសព ដែលរងគ្រោះ ទាំងពីរគ្រួសារដោយក្នុងមួយគ្រួសារមួយគ្រួសារទទួលបានថវិកា 1 លាន 20 ម៉ឺនរៀល និងកាកបាទក្រហមមានអង្ក២ ការ៉ុង  ទឹកត្រី២យួ ទឹកស៉ីអ៉ី២យួ ទឹកសុទ្ធ២យួទឹកផ្លែឈើ២កេះរួមនិងថវិការ 20ម៉ឺនរៀលផងដែរ ។ក្នុងឧិកាស់នេះផងដែរអភិបាលខេត្តកំពង់ឆ្នាំងលោកឈូរច័ន្ទឌឿនបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ទឹកអណ្ដូងខាងលើនេះសូមមេត្តារូតរះទៅមណ្ឌលសុខភាពសុខភាពបានទាន់ពេលវេលាជៀសវាងករណីកើតឡើងជាយថាហេតុដូចខាងលើនេះផងដែរ ។

ដោយឡែកមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះមិនអាចទំនាក់ទំនងសារសួរជុំវិញមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ បើទោះបីមានការព្យាយាមពីក្រុមអ្នកសារព័ត៌មានយ៉ាងណាក៍ដោយហើយអ្វីដែលជាការចាប់អារម្មណ៍ទៀត នោះរឿងកើតហេតុខាងលើនេះតាំងពីថ្ងៃ 25 ប៉ុន្តែទើបមានការផ្ទុះនៅថ្ងៃទី 27 គ្រាដែលមានមនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត គឺហាក់ដូចជាមានការលាក់លាមអ្វីមួយផងដែត ។ទោះជាយ៉ាងនេះក្តី តាមការបញ្ជាក់ ពីសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋានបានឲ្យដឹងថា ទឹកអណ្ដូងដែលពួកគាត់ប្រើគឺជាទឹកអណ្ដូងដៃ  ហើយនៅជិតនោះមានចម្ការឪឡឹក ដែលគេសង្ស័យថាអ្នកចម្ការប្រើប្រាស់ទឹកអណ្ដូងនេះដើម្បីលាយថ្នាំ សម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត ទើបបណ្ដាលឲ្យមានការពុលបែបនេះដល់មនុស្សជាច្រើនយ៉ាងនេះ ។ក្រោយកើតហេតុ នៅកន្លែងកើតហេតុ ក៏ត្រូវបានធ្វើការព័ទ្ធខ្សែ និងបានដាក់ស្លាកបំរាមហាមមិនអោយមានការប្រើប្រាស់ទឹកអណ្ដូងនោះបន្តទៀតផងដែរ ៕