About Me

header ads

បុគ្គលិករបស់ក្រុមហ៊ុន foodpanda ជាង ១០០នាក់ នាំគ្នាប្រមូលគ្នាធ្វើការតវ៉ា ក្រុម ហ៊ុនចំនួន ៤ចំណុចនៅផ្លូវ ៦០ម៉ែត្រ ខណ្ឌមានជ័យ

អ្នកដឹកជញ្ជូនទំនិញតាមមអនឡាញរបស់ក្រុមហ៊ុន foodpanda ចំនួនជាង ១០០នាក់ មិនចូលធ្វើការនិង បាននាំគ្នាប្រមូល ផ្តុំគ្នាធ្វើការតវ៉ាទាមទារអោយក្រុមហ៊ុនជួយដោះស្រាយចំនួន ៤ចំណុច នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


  តាមប្រភពព័ត៌មានពីតំណាងម្នាក់បានប្រាប់ឱ្យដឹងថា នាព្រឹកនេះដែរពួកយើងមានគ្នាចំនួនជាង ១០០នាក់ បានសម្រេច មិនចូលធ្វើការទាំងអស់គ្នា ដើម្បីធ្វើការតវ៉ាទៅដល់ក្រុមហ៊ុន foodpanda ដែលមានទីតាំងផ្ទះលេខ ៨៨ ផ្លូវលេខ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។ដើម្បីទាមទារអោយក្រុមហ៊ុនជួយដោះស្រាយចំនួន ៤ចំណុច


   ទី១-ថ្លៃជើងចាប់ពីចម្ងាយដី ១គីឡូម៉ែត្រចុះក្រោម គឺក្នុងតម្លៃ ០.៧៥សេន ដូចមុន

   ទី២-សុំអត្រាការកាត់ប្រាក់ខកខានមិនបានដឹកក្នុង ១ជើងត្រឹមតែ ១% បានហើយ

    ទី៣-សុំក្រុមហ៊ុនមិនបញ្ឈប់ការងាររបស់អ្នកដែលធ្វើការតវ៉ា

     ទី៤-ថ្លៃដឹកគិតតាមផែនទីរបស់ Google map


  ក្នុងការមិនចូលធ្វើការតវ៉ាងរបស់បុគ្គលិកដឹកជញ្ជូនទំនិញតាមអនឡាញក្រុមហ៊ុន foodpanda ជាង ១០០នាក់នៅតាម បណ្តោយផ្លូវ ៦០ម៉ែត្រ ខាងលើនេះដែរ ដោយមានការសម្របសម្រួលអំពីសំណាក់អាជ្ញាធរខណ្ឌមានជ័យ ក៏បានបញ្ជូន តំណាងចំនួន ៥នាក់ទៅធ្វើការចរចាជាមួយនិងក្រុមហ៊ុន ដើម្បីរកដំណោះស្រាយផងដែរ។