About Me

header ads

ករណីអគ្គីភ័យ ឆេះ ផ្ទះ ប្រជាពលរដ្ឋ១ខ្នងទាំងស្រុងនិង.បណ្ដាលឱ្យបាត់បង់និងខូចខាតសំភារះជាច្រើន

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នៅវេលាម៉ោង 8 និង 50 នាទីព្រឹក មាន ករណីអគ្គីភ័យ ១កើតឡើង* នៅ *ចំណុចភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម*បណ្ដាលឲ្យឆេះ ផ្ទះ ប្រជាពលរដ្ឋ១ខ្នងទាំងស្រុងនិង.បណ្ដាលឱ្យបាត់បង់និងខូចខាតសំភារះជាច្រើនទៀត។តាមសេចក្តីរាយការណ៍ពីអាជ្ញធរស្រុកកំពង់សៀមបាន លោក ប៊ិន ឡាដា អភិបាល នៃគណ:អភិបាលស្រុក បានអោយដឹងថាក្រោយពីទទួលព័តមានពីអាជ្ញាធរឃុំ លោកក៍បានដឹកនាំក្រុមការងារស្រុក បានចុះដល់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ម្ចាស់ផ្ទះឈ្មោះ *សួរ ម៉េង* អាយុ 49ឆ្នាំ ភេទប្រុស និងប្រពន្ធឈ្មោះ *លី សុភា* អាយុ 47 ឆ្នាំ ។



តាមប្រភពពីអាជ្ញាធរអគ្គីភ័យកើតឡើងបណ្ដាលឱ្យបាត់បង់និងខូចខាតសំភារះមានដូចជា:ផ្ទះ មានទំហំ 6x13 ម៉ែត្រ បាត់បង់ ប្រាក់រៀលចំនួន ២០ លានរៀល.ម៉ូតូ 1គ្រឿងគ្រឿងអលង្ការ ៤ លានសម្ភារៈ និង ឯកសារមួយចំនួនទៀត ។តាមប្រភពដ៍ដែលបានបញ្ជាក់ថាអគ្គិភ័យនេះ មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋក្បែរនោះឡើយ។



*មូលហេតុ* បណ្ដាមកពីឆ្លងចរន្តអគ្គីសនី។កម្លាំងសមត្ថកិច្ចយើងបានពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកចំនួន 1គ្រឿង និងប្រើប្រាស់ទឹកអស់ 1 រថយន្ត ដែលជារថយន្តពន្លត់អគ្គិសភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម។