About Me

header ads

អាវុធហត្ថខេត្តស្ទឹងត្រែងរួមនិងយោធាសឹករងខេត្តសម្អាតបរិស្ថានតាមមាត់ទន្លេស្ទឹងត្រែង

អាវុធហត្ថខេត្តស្ទឹងត្រែងរួមជាមួយយោធាសឹករងខេត្តនៅព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ ២០២០ នេះបានចុះសំអាតតាមមាត់ទន្លេទីសាធារណៈសំណូមពរឱ្យប្រជាពលរដ្ឋលក់ដូរបញ្ឈប់ការចោលសំរាមរាយប៉ាយ វាបង្កការបំពុលផ្នែកបរិស្ថានប៉ះពាល់ដល់ធនធានជីវចំរុះនិងសុខភាព។ 



លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖បញ្ហាសំរាមគឺជាបញ្ហាសំខាន់ដែលប្រជាពលរដ្ឋយើងត្រូវចូលរួម ព្រោះមានផលប៉ះពាល់ដល់ជីវៈចម្រុះតាមដងទន្លេ និងមានអត្ថប្រយោជន៍គ្រប់យ៉ាងសម្រាប់មនុស្ស សត្វ ក្នុងការចិញ្ចឹមជីវិត ដូចនេះត្រូវរួមគ្នាលប់បំបាត់ការចោលការសំណល់ទៅក្នុងទឹកទន្លេ។ លោកឧត្តមសេនីយ៍ទោស្វាយញ៉នមេបញ្ជាការសឹករងខេត្តបានមានប្រសាសន៍ថា៖ចាប់តាំងពីដើមឆ្នាំ២០២០មក អាជ្ញាធរពាក់ព័ន្ធបានធ្វើសកម្មភាពសំអាតបរិស្ថានជាច្រើនលើករួចមកហើយ ដើម្បីដាសស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ឱ្យជួយលើកស្ទួយផ្នែកបរិស្ថាន។ 



លោកឧត្តមសេនីយ៍ទោបញ្ជាក់បន្ថែមថាកន្លងមកអាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន ជាញឹកញាប់(តែបងប្អូនខ្លះមិនអនុវត្តការងារនេះឡើយ) ដោយចេះតែយកសំរាមទៅចាលរាយប៉ាយនិងបោះចូលទឹកក៍មាន។ 



សូមចូលរួមសម្អាតបរិស្ថានឲ្យបានស្អាតល្អ នៅតាមដងទន្លេសួនច្បារ ទីសាធារណៈដើម្បីលើកសម្ព័ន្ធភាពក្រុង ខេត្តរបស់យើងទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិនិងមានភាពបៃតងស្រស់បំព្រងក្នុងខេត្ត។