ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកមណត់ទីតាំងអនុវត្តគម្រោង «គម្រោងតេជោភូមិ១០០»

កំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង«គម្រោងតេជោភូមិ១០០» ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ និងដោយមានអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាល និងលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ។ 



គោលបំណងនៃជំនួបពិភាក្សា ដើម្បីផ្លាស់ប្តូរយោបល់អំពីការជ្រើសរើសកំណត់ទីតាំងដែលមានសក្តានុពលចំនួន០៥កន្លែង ក្នុងខេត្តកំពង់ចាម ដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០នៃ «គម្រោងតេជោភូមិ១០០»។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាទីតាំងដែលបានត្រូវជ្រើសរើសគឺទីតាំងត្រូវមានសក្តានុពលវប្បធ័មនិងប្រវត្តិសាស្រ្តនិងមានសក្តានុពលទាកទាញកាវិនិយោគឯកជននិងផ្អែកលើកក្តាវិជ្ជាសាស្ត្រ។ 



សម្រាប់ទីតាំងរបស់ខេត្តកំពង់ចាមមាន៥កន្លែងសិក្សាបន្ថើមត្រូវជ្រើសរើសគឺទីតាំងត្រូវមានសក្តានុពលផងដែរក្នុងនោះ រម្មណីយដ្ឋានប្រសាទប្រធាតុទឹកឆា   ប្រវត្តិសាស្រ្តប្រសាទ វត្តនគរបាជ័យ  រម្មណីយដ្ឋាន្នឆេ្នរខ្សាច់កោះប៉ែន រម្មណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ និងរម្មណីយដ្ឋានភ្នំប្រុសភ្នំស្រី។