About Me

header ads

បុរសម្នាក់ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ

បាត់ដំបង:បើយោងអធិការនគរបាលស្រុកថ្មគោលឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ថ្ងទី០៨ ខែតុលា ឆ្នាំ ឆ្នាំ២០២០ វេលាម៉ោង១៧:៤០នាទី លើផ្លូវលំក្រាលកៅស៊ូ ត្រង់ចំណុចក្រុមទី០៨ ភូមិសូភី ឃុំអន្លង់រុន  ស្រុកថ្មគោលខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ (បើកស្របទិសគ្នា ) ។ រថយន្តម៉ាកនីសាន់(NISSAN) ពណ៍ស ស៊េរី ១៩៩៣ ពាក់ផ្លាកលេខបាត់ ដំបង(2A-3245) បានខូចចតចោលលើផ្លូវកៅស៊ូក្នុងទិសដៅពីត្បូងទៅជើងដល់ម៉ោងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខ បាត់ដំបង 1AE-5588 បើកស្របទិសគ្នាក្នុងល្បឿនលឿន បានបុករថយន្តខាងលើ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើត ហេតុចំនួន០១នាក់ ប្រុស ចំណែករថយន្តចតចោល អ្នកបើកបររត់គេចបាត់ ។ អ្នកបើករថយន្តឈ្មោះ ខៀវ  រាជ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង រត់គេចខ្លួន។ អ្នកបើកបរម៉ូតូឈ្មោះ ហួន ហ៊ុន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ។​ ករណីនេះ ជំនាញស្រុក បានប្រគល់ឱ្យជំនាញនៃការិ យាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ធ្វើការវាស់វែង ដើម្បីចាត់ការតាមនីតិវិធី ។