About Me

header ads

មន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្ទឹងត្រែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិប៉ាឌើមឃុំសាមឃួយស្រុកសេសាន!

 ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១៩តុលា២០២០នេះមន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងមន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានសហការជាមួយរដ្ឋបាលស្រុកសេសានរៀបចំប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិបាឌើម។



ពិធីនេះបានធ្វើឡើងក្នុងបរិវេណវត្តចេតីយរាម ស្ថិតក្នុងភូមិប៉ាឌើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុកសេសាន និងប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិដីជាច្រើននាក់។



លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថាក្រោយពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពីការប្រកាសតំបន់វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិប៉ាឌើមរួចមក មន្ទីរបានបង្កើតក្រុមការងារមន្ត្រីជំនាញបច្ចេកទេស ចុះធ្វើការវាស់វែង និងបំពេញទម្រង់បែបបទចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋភូមិប៉ាឌើម បានចំនួន៣៣៨គ្រួសារ ស្មើរនឹង៥៤៩ក្បាលដី មានទំហំ១១៤៨ហិកតា ។ 



លោកថាការបិទផ្សាយជាសាធារណៈនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីរយៈពេល១៥ថ្ងៃដើម្បីទុកឱកាសឲ្យម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនមុននឹងចេញប័ណ្ណកម្មសិទ្ធិ។លោកថាសម្រាប់ភូមិបាដើមប្រជាពលរដ្ឋអាចមកពិនិត្យទិន្នន័យដីរបស់ខ្លួនចាប់ពីថ្ងៃទី១៩ ខែតុលា នេះតទៅ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២០នេះតទៅដើម្បីជៀសវាងកុំឲ្យមានកំហុសឆ្គង ទិន្នន័យដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញបណ្ណកម្មសិទ្ធិនេះ មិនងាយស្រួលក្នុងការកែប្រែទិន្នន័យនោះឡើយ។



ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវនាំយកឯកសារពាក់ព័ន្ធផ្សេងៗដើម្បីពិនិត្យឈ្មោះបញ្ជីក្បាលដីរបស់ខ្លួនជៀសវាងការមានកំហុសឆ្គងក្នុងការចេញប័ណ្ណកម្មសិទ្ធិ។



ឯកឧត្តមថារយៈពេល១៥ថ្ងៃនេះប្រជាពលរដ្ឋនៅអាចដាក់ពាក់បណ្តឹងតវ៉ា ប្រសិនបើខុសឆ្គងលើទិន្ន័យក្បាលដីរបស់ខ្លួន ហើយអាជ្ញាធរនិងធ្វើការដោះស្រាយជូន ដើម្បីឈានទៅរកការសម្រេចចេញជាបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ។



ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថាបណ្ណកម្មសិទ្ធិដីធ្លីពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋទាំងអស់ ព្រោះជាការទទួលបាននូវការពារដោយស្របច្បាប់ចំពោះប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដី និងអាចប្រើប្រាស់ អាស្រ័យផលលើដីរបស់ខ្លួនដោយមានទំនុកចិត្ត ដោយមិនមានការព្រួយបារម្ភពីការរំលោភបំពានពីជនណាម្នាក់ឡើយ។ 



គួរបញ្ជាក់ផងដែរថា គិតមកត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២០ នេះ មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិ ច្ឆ័យបានចំនួន ៧ ភូមិ និងបានរៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន វត្ថុ ចំនួន ១០៦៥៤ ក្បាលដី ។



ឡុង កាន់សំនៀង