About Me

header ads

រន្ធត់ណាស់! គ្រោះធម្មជាតិកួចយកជីវិតនារី១នាក់ដោយសារដើរខុសផ្លូវព្រោះទឹកលិចមើលមិនឃើញ

ខេត្តពោធិ៍សាត់ ៖ នារីវ័យ២១ឆ្នាំជាម្ចាស់អាខោនហ្វេសប៑ុកឈ្មោះ Raksa Song (សុង រក្សា) ដើរខុសផ្លូវធ្លាក់ចូលស្នាមភ្លោះទឹកហូរកួចយកទៅបាត់ ព្រោះតែជំនន់ទឹកភ្លៀងលិចផ្លូវមើលមិនឃើញ បណ្ដាលអោយបាត់ខ្លួនប្រមាណជាង៤ម៉ោងទើបរកសពឃើញ ។ហេតុការណ៍គ្រោះធម្មជាតិបណ្ដាលអោយមានមនុស្សស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លុះរហូតដល់វេលាម៉ោងប្រមាណជាង៨យប់ថ្ងែដដែលទើបរកសពឃើញ នៅម្តុំផ្លូវលិចទឹកមួយកន្លែង ស្ថិតនៅភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។





លោក វរសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់បានអោយតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅថា មូលហេតុៈ ដោយនារីរងគ្រោះ(សុង រក្សា)ដើរចេញពីផ្ទះ តាមបណ្ដោយផ្លូវលំក្រាលគ្រួសក្រហម១ខ្សែដែលទឹកលិចជម្រៅត្រឹមចង្កេះ ក្នុងគោលបំណងទៅតូបលក់ដូរនៅផ្សារភួពូយ ប៉ុន្តែជាអកុសលបានដើរខុសផ្លូវបណ្ដាលអោយលង់ទឹកស្លាប់បែបនេះ ។លោក នាយប៉ុស្តិ៍បន្តទៀតថា សពតំកល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តបន្ទាយដី ស្ថិតនៅភូមិ.សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ព្រោះលំឋានរបស់ជនរងគ្រោះ ទឹកកំពុងលិចលង់នៅឡើយ ៕