About Me

header ads

ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរីនិងលោកជំទាវ លោក ទន់ ពៅ ធ្វើអង្គកឋិនទានសាមគ្គី

ខេត្តរតនគិរី៖

ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរីនិងលោកជំទាវ លោក ទន់ ពៅ ចៅសង្កាត់កាចាញ លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀត ត្រូវបានធ្វើអង្គកឋិនទានសាមគ្គីសូត្រមន្តនៅរសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២០ នាគេហដ្ឋានលោក ទន់ ពៅ ចៅសង្កាត់កាចាញ ដែលស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ ពិធីសូត្រមន្តបានប្រព្រឹត្តទៅតាមលំដាប់លំដោយប្រពៃណីព្រះពុទ្ធសាសនាមាន៖ ការថ្វាយបង្គំចំពោះព្រះរតនត្រ័យសមាទានសីល សូត្រមន្តចម្រើនព្រះបរិត្ត និងការនិមន្តព្រះសង្ឃសម្តែងព្រះធម៌វិសេសទេសនាផងដែរ។




ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី រួមជាមួយម្ចាស់ដើមទានប្រធានដើមបុណ្យ និងពុទ្ធបរិស័ទដើម្បីវេរអង្គកឋិនប្រគេនព្រះសង្ឃក្រាលគ្រងតាមពុទ្ធានុញ្ញាតជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។បច្ច័យដែលប្រមូលបានពីអង្គកឋិនទានទទួលបានចំនួន៦២លាន១៨មុឺនរៀលសម្រាប់តម្កល់ទុកកសាងទីអារាមនេះអោយមានការរីកចម្រើនបន្តទៀត។ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃទទួលកឋិន ហើយភិក្ខុធ្វើកឋិនត្ថារកិច្ច គឺក្រាលគ្រងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និង លាភសក្ការៈផ្សេងៗដែលកើតមានដល់សង្ឃប៉ុណ្ណោះ។ ការសម្រាលទុក្ខ នេះទៀតសោត ក៏បានតែត្រឹមរយៈកាល៥ខែ និងបានចំពោះតែភិក្ខុដែលចូល បុរិមិកាវស្សា អស់ត្រីមាសបានត្រឹមត្រូវមិនដាច់វស្សានោះឯង៕