About Me

header ads

មុខសញ្ញាឆក់ទូរស័ព្ទត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានទាំងព្រឹក

ភ្នំពេញ៖ជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកឆក់ទូរស័ព្ទ ពីនារីម្នាក់បានសម្រេចហើយតែរត់មិនរួចត្រូវបានជនរងគ្រោះស្រែកបង្កឲ្យមានការភ្ញាក់ផ្អើលត្រូវប្រជាពលរដ្ឋដេញតាមចាប់បានរួចប្រគល់ឲ្យប៉ូលិសចាត់ការតាមនិតិវិធីច្បាប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិនៅព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ជួន សុខជាតិ ១៤ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ប៉ប៉្រកខាងត្បូង កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ទី២ ឈ្មោះ អេឡិច តារាពេជ្រ  អាយុ១៨ឆ្នាំ ស្នាក់នៅ នៅភូមិចំការឪឡឹក សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកនារីជនរងគ្រោះមានឈ្មោះ យឹម ធានី  អាយុ២២  មុខរបរបុគ្គលិកក្រុមហ៊ុន។





តាមប្រភពព័ត៌មានបានឲ្យថឹងថាមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវសហព័ន្ធរូស្សីពីជើងទៅត្បូងរហូតមកដល់ស្តុបផ្លូវបំបែក (ផ្លូវតាកន) ភូមិព្រៃជីសាក់ ស្រាប់តែលិចមុខជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាកឃ្លិច ពណ៍ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 1G-4244 មកពីក្រោយឆក់យកទូរស័ព្ទម៉ាក អាយហ្វូន ពីនារីរងគ្រោះ រួចព្យាមជិះគេចមកដល់ភូមិព្រៃព្រីងខាងជើង១ ទើបនារីរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់បាន ស្វាគមន៍មួយនាក់១ដៃ១ជើង និងរាយការណ៍ជូនសមត្ថកិច្ចចុះឃាត់ខ្លួនភាមៗយកមកសួរនាំ និងកសាងសំណុំរឿងទៅផ្នែកជំនាញដើម្បីចាត់ការតាមនិតិវិធី៕