About Me

header ads

ប្រធានសាខាកាកបាទ ក្រហមកម្ពុជា ចុះជួយពលរដ្ឋរាប់រយគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើងកាន់តែខ្លាំងនៅភូមិឃុំមួយចំនួននៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាហេតុធ្វើឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋរាប់រយគ្រួសារ ។ ស្ថិតនៅនៅចំពោះបញ្ហានេះ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាប្រធានកាកបាទក្រហមសាខាកខេត្តប៉ៃលិននៅតែបន្តដឹកនាំក្រុមការងារ ចុះផ្ដល់ស្បៀងអាហារសង្គ្រោះ និងថវិកាដល់ប្រជាពលរដ្ឋ ។

ហេតុការណ៍ចុះជួយនេះ ធ្វើឡើងកាលពីថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២០ ដោយលោកជំទាវ បាន ស្រីមុំ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដប៉ៃលិន បានដឹកនាំសមាជិក សមាជិកា សាខា មន្ត្រីប្រតិបត្តិសាខា យុវជនស្ម័គ្រ ចិត្តកាកបាទក្រហមខេត្ត យុវជន ស.ស.យ.ក.ខេត្ដ និងមានការចូលរួមពីកងកម្លាំងយោធា តំបន់ប្រតិបត្តិការសឹករង អាជ្ញាធរមូលដ្ឋាន បានផ្តល់ស្បៀងអាហារ ថវិកា ដើម្បីដោះស្រាយ បញ្ហា ចំពោះមុខ ក្នុងគ្រាមានអាសន្ននៅក្នុងភូមិសាស្ត្រ ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខខេត្តប៉ៃលិន។




សូមបញ្ជាក់ថា ៖ ជំនន់ទឹកភ្លៀងនៅស្រុកសាលាក្រៅនៃខេត្តប៉ៃលិននេះ រហូតដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះមានការស្រកជាបណ្តើរៗ ហើយ ។ ចំណែកផលប៉ះពាល់នៅមិនទាន់កំណត់បាននៅឡើយទេ ហើយក៍មិនមានមនុស្សរងរបួស ឬបាត់បង់ជីវិតដែរ ៕