About Me

header ads

មុខរបរដាល់អំបុកលក់ ដើម្បីរកប្រាក់ចំណូលបង្កើនជីវភាពបន្ថែម

( ត្បូងឃ្មុំ ):

កសិករបង្កបង្កើនផលស្រូវ មិនត្រឹមតែលក់កសិផលស្រូវ ឬផលិតជាអង្ករលក់នោះទេ គឺកសិករបានកែឆ្នៃធ្វើជាអំបុកលក់ សម្រាប់បង្កើនជីវភាព បានប្រសើបន្ថែមទៀត ។កសិករមួយចំនួននៅក្នុងភូមិពន្លៃផ្សារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននង្កើនរបរដាល់អំបុកលក់ អាចរកប្រាក់ចំណូលបានបង្គួរ សំរាប់ដោះស្រាយ ជីវភាពគ្រួសារ ។កសិករជាច្រើនគ្រួសាររស់នៅក្នុងភូមិឃុំខាងលើបានអោយដឹងថា គ្រួសារគាត់បានប្រកបរបរដាល់អំបុកលក់ជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយថ្ងៃ ដាល់បានប្រមាណជា ២០ គីឡូក្រាម និងយកប្រភេទស្រូវ ៣ ខែ គឺស្រូវ ៤៩ ខណៈស្រូវទាំងនេះបានមកពី សិករបង្ករបង្កើនផលក្នុងឃុំ អញ្ចើមនេះយកមកផលិតជាអំបុកលក់ ។




ពលរដ្ឋបន្តថា ក្នុងភូមិរបស់គាត់មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៨ គ្រួសារ កំពុងប្រកបរបរដាល់អំបុកលក់ដោយប្រើម៉ាស៊ីន ជួយសម្រាល កម្លាំងមួយកម្រិតធំ ។ពលរដ្ឋបន្ថែមថា ក្នុងមួយថ្ងៃៗ គិតជាមធ្យម ពួកគាត់ដាល់អំបុក បាន ២០ គីឡូក្រាម ដោយប្រើស្រូវចំនួន ៦០ គីឡូក្រាម ។ អំបុក មួយគីឡូលក់បាន ៦ ពាន់រៀល ហើយបើលក់ជាកំប៉ុងបាន ១ កំប៉ុង ១ ពាន់រៀល ក្នុងស្រូវ ១០០ គីឡូក្រាម លក់បានប្រាក់ចំនួន ១៨ ម៉ឺនរៀល ។ ចំពោះទីផ្សារអំបុក គឺដាក់លក់នៅមុខផ្ទះ ភ្ញៀវមកទិញអំបុកភាគច្រើន ជាអ្នកចម្ងាយឆ្លងកាត់ និងមានការ កម្ម៉ង់ទិញ ២០ ឬ ៣០ គីឡូក្រាម ម្តងម្កាលដែរ ។ពលរដ្ឋដែលប្រកបរបរនេះ បានអំពាវនាវដល់បងប្អូនយើង ជួយទិញអំបុករបស់ពួកគាត់ផង ដើម្បីឲ្យពួកគាត់អាចរកប្រាក់បន្ថែមបានខ្លះសំរាប់ដោះស្រាយជីវភាពគ្រួសារ ក្រៅពីការងារធ្វើស្រែ ព្រោះពួកគាត់មិនចង់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឆ្ងាយពីគ្រួសារនោះទេ ៕