About Me

header ads

ជំនន់ទឹកស្ទឹងព្រែកត្នោតបន្តលិចកើនឡើងដល់៨សង្កាត់នៅខណ្ឌដង្កោនិងនៅខ្វះ៣តឹកទៀតដល់កម្រិត ប្រកាសអាសន្នហើយ

ភ្នំពេញ៖កម្រិតទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ បានបន្តកើនឡើងជាលំដាប់ ដែលរហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានជន់លិចភូមិសាស្រ្តខណ្ឌដង្កោកើនឡើងចំនួន៨សង្កាត់ ស្មើរនឹង១៧ភូមិនិង២៧០ខ្នងផ្ទះទៅហើយ នេះបើតាមរបាយការណ៍សមត្ថកិច្ចខណ្ឌដង្កោ។


ប្រភពខាងលើបានបញ្ជាក់ថា សង្កាត់ទាំង៨ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនោះទី១,សង្កាត់សាក់សំពៅ មានចំនួន០៦ភូមិ ស្មើរនិង៤២ខ្នង ផ្ទះមនុស្ស១៦០នាក់។ ២,សង្កាត់គងនយ ២ភូមិមានស្មើរនឹងចំនួន៩២ខ្នងផ្ទះមនុស្សចំនួន៤២៧នាក់ ៣,សង្កាត់ព្រៃស ១ភូមិស្មើរនឹង៣៥ខ្នងផ្ទះមនុស្សចំនួន១២៩នាក់ ៤,សង្កាត់ដង្កោ ១ភូមិមានស្មើរនឹង២១ខ្នងផ្ទះមនុស្ស៥ចំនួន០នាក់។ ៥,សង្កាត់ទៀន១ភូមិស្មើរនឹង២៣ខ្នង មនុស្សចំនួន៩១នាក់ ៦,សង្កាត់ស្ពានថ្ម ៤ភូមិមានស្មើរនឹង២៦ខ្នងផ្ទះ ៧,សង្កាត់ព្រៃវែង ១ភូមិស្មើរនឹង​២១ខ្នងផ្ទះ ៨,សង្កាត់ជើងឯក១ភូមិស្មើរនឹង១០ខ្នងផ្ទះនិងមនុស្សចំនួន៣៥នាក់ ។


ប្រភពដដែលបានបន្តទៀតថា ខណៈនេះទឹកស្ទឹងបានកើនឡើង៣តឹកកន្លះទៀតបើប្រៀបធៀបទៅនិងថ្ងៃទី១១ ខែតុលា ម្សិលមិញ ហើយនៅខ្វះតែ៣តឹកទៀតប៉ុណ្ណោះ និងដល់កម្រិតត្រូវប្រកាសអាសន្នហើយ ចំណែកឯនៅស្ថាននីយ៍ទំនប់ទឹក៧មករា ទឹកមានកម្ពស់៥,៦០ម៉ែត្រ និងនៅសល់តែ៥តឹកទៀតប៉ុណ្ណោះនិងដល់ពេលប្រកាសអាសន្នហើយដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ដោយឡែកសាលាបឋមសិក្សាវត្ដហា ​,ប៉ុស្ដិ៍នគរបាលរដ្ឋបាលគងនយ និងសាលាសង្កាត់គងនយ រួមជាមួយផ្លូវថ្នល់មួយចំនួនទៀតផង ក៏ត្រូវបានទឹកជន់លិចផងដែរ ។


ប្រជាពលរដ្ឋបាននិយាយ សំណូមពរសូមឲ្យអាជ្ញាធរខណ្ឌដង្កោជួយពិនិត្យមើលនូវស្ថានភាពវត្តសាក់សំពៅផង ព្រោះនៅព្រឹកថ្ងៃទី១២ ខែតុលានេះទឹកបានឡើងលិចផ្លូវជិតខ្លោងទ្វារមុខវត្តនេះ១ចំហៀងផ្លូវហើយ ដែលអាចនិងបុកផ្ដាច់ផ្លូវហូរជន់លិចវត្តព្រមទាំងលំនៅឋានដែលស្ថិតនៅជិតនោះមិនខានឡើយ៕