About Me

header ads

មនុស្ស៣នាក់បានរងរបួសធ្ងននិងស្រាលនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ័រវៀងរថយន្តបុកនិងម៉ូតូ

ខេត្តកំពង់ឆ្នាំង:

មនុស្ស 3 នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនិងម៉ូតូដែលបើកបរក្នុងស្ថានភាពស្រវឹង ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅរសៀលម៉ោង២និង៤០នាទីថ្ថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ 150A ចន្លោះបង្គោលគីឡូម៉ែត្រលេខ 3 និងលេខ4 ស្ថិតក្នុងភូមិស្រែប្រិយ៍ ឃំុអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។

សមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងរវាងម៉ូតូម៉ាកស៊ុយហ្សុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ  តែរលប់ដែលអ្នកបើកបរឈ្មោះ  ហៃ សារិទ្ធ ភេទប្រុស   អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រែប្រិយ៍ ឃំុអូរឫស្សី ស្រុកកំពង់ត្រឡាច   ខេត្តកំពង់ឆ្នាំង បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ។អ្នករួមដំណើរឈ្មោះទឺ កល់ ភេទប្រុស  អាយុ ៦៨ ឆ្នាំ ជនជាតិខ្មែឥស្លាមរសនៅក្នុងភូមិ ឃុំ ជាមួយគ្នានិងបើកបរទិសដីពីលិចទៅខាងកើតនិងបានបុកនឹងរថយន្តម៉ាកហាយឡិនឌរ័ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S 0959 ដោយឡែកអ្នកបើកបរឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំ ពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរទិសចដៅពីកើតទៅខាងលិចក្នុងដំណើរច្រាស់ទិសគ្នា ។



សមត្ថកិច្ចនគបាលបានអោយដឹងទៀតថានៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបងក៏ការខូចខាតបណ្តាលអោយមនុស្ស៣នាក់រងរបួសរបួសមុននឹងសង្សារផងដែរ  ។ សមត្ថកិច្ចនគបាលបានអោយដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ផងដែរ។បច្ចុប្បនវត្ថុតាងជំនាញទាំង២ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីរងចាំដោះស្រាយតាមនិតិវិធីផងដែរ  ៕