About Me

header ads

ស្រុកលំផាត់ធ្វើសិក្ខាសាលាសមាហរណកម្មផែនការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២១-២០២៣)

 ខេត្តរតនគិរី៖ នៅសាលប្រជុំសាលាស្រុកលំផាត់ បានរៀបចំបើកអង្គសិក្ខាសាលាសមាហរណកម្មផែនការការងារថ្នាក់ស្រុកប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម គិត ទ្រី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក នូ ថេ អភិបាលស្រុកលំផាត់។



អង្គសិក្ខាសាលាបានប្រព្រិតនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ក៏មានការចូលរួមមេឃុំ ស្មៀនឃុំទាំង៦ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីការិយាល័យជំនាញស្រុក និងតំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តផងដែរ។



 ឯកឧត្តម គិត ទ្រីអភិបាលរងខេត្តរតនគិរី បានកោតសរសើរចំពោះក្រុមការងារបច្ចេកទេសនៃអាជ្ញាធរស្រុកលំផាត់ និងភាគីអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តរាល់ផែនការអភិវឌ្ឍន៍ថ្នាក់ស្រុកប្រកបដោយប្រសិទ្ធភាពខ្ពស់។



ឯកឧត្តមបានចាត់ទុក អង្គសិក្ខាសាលាសមាហរណកម្មថ្ងៃនេះពិតជាមានសារៈសំខាន់ព្រោះថាការរៀបចំឯកសារកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុកគឺជាការងារបច្ចេកទេស និងមានភាពស្មុគស្មាញ។



ឯកឧត្តមបានសំណូមពរ អស់លោក លោកស្រី ដែលជាតំណាងមន្ទីរវិស័យនិងតំណាងអង្គការសង្គមសុីវិល ធ្វើកាការពិចារណាអំពីសកម្មភាពជាអាទិភាពដែលតម្រូវទៅតាមធនធាន ហិរញ្ញវត្ថុ របស់ខ្លួនសម្រាប់ធ្វើការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលការងារនេះទាមទារឱ្យភាគីអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចូលរួមគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ស្មារតី និងធនធានផ្សេងៗទៀត ដើម្បីសម្របសម្រួលបន្ស៊ីគ្នារវាងគម្រោងរបស់មន្ទីរអង្គភាពជំនាញ និងអង្គការសង្គមស៊ីវិល ក្នុងការបង្ហាញអំពីតម្រូវការអភិវឌ្ឍថ្នាក់រដ្ឋបាលស្រុក ឃុំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់៕







(ផង់វិន)