About Me

header ads

ទឹកស្ទឹងព្រែកត្នោតបន្តហក់ឡើងខ្លាំងមានកំម្ពស់៦ជាងម៉ែត្រនៅស្ថានីយ៍ស្ពាន៧មករាកំពង់ទួល

ភ្នំពេញ៖ គិតរហូតមកត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកស្ទឹងព្រែកត្នោតស្ថានីយ៍ស្ពាន៧មករាស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានកើនឡេីងយ៉ាងខ្លាំងដែលកម្ពស់ជាង៦ម៉ែត្រដែលត្រូវបានអាជ្ញាធរប្រកាសអាសន្នបណ្ដើរៗឲ្យប្រជាពលរដ្ឋត្រៀមខ្លួននិងប្រុងប្រយ័ត្នគ្រប់ពេលហើយ។


សមត្ថកិច្ចបានឲ្យថា ខណៈនេះទឹកបានហក់ឡើងពេញស្ពាន៧មករា ទៅហើយចំណែកការលិចលង់ក៏មានកំណើនច្រើនគួរឲ្យព្រួយបារម្ភដែរ បន្ទាប់ពីទឹលស្ទឹងឡើងខ្លាំងបានបណ្ដាលឲ្យជន់លិចកើនឡើងរហូតដល់ចំនួន១០សង្កាត់ក្នុងនោះមានចំនួន២៣ភូមិស្មើរនិង៤៥៥ខ្នងផ្ទះប្រជាពលរដ្ឋចំនួន១,៦៥៧នាក់។ចំណែកឯផ្លូវទំនប់សណ្ដរស្ទឹងមួយចំនួនរួមមានផ្លូវនៅជិតវត្តកំពង់ក្ដុល ផ្លូវក្នុងភូមិសាលាសង្កាត់ទៀន  ភូមិអញ្ចាញ ភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម កំពុងត្រូវបានទឹកហៀរពីស្ទឹងហូរកាត់ ប្រឈមនិងការបាក់ដាច់ ដែលអាចនាំឲ្យជន់លិចនៅប៉ែកខាងក្រោមលំនៅដ្ឋានរាប់ពាន់ខ្នងនិងស្រែស្រែរាប់រយហិចតាទៀត។


ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃដដែលនោះក្រោយឃើញស្ថានភាពទឹកហូរកាត់ផ្លូវខាងលើគ្រឿងចក្រនិងរថយន្តដឹកដីជាច្រើនគ្រឿងដែលក្រសួងធនធានទឹកនិងឧតុនិយមបានរៀបចំដាក់ប្រចាំការនៅតាមបណ្ដាទីតាំងសំខាន់ៗដែលងាយនិងរងគ្រោះតាំងពីច្រើនថ្ងៃមុនមកនោះ បានធ្វើសកម្មភាពចាក់ដីឈូសឆាយធ្វើជាទំនប់នៅតាមចំណុចដែលមានទឹកហូរកាត់នោះដោយសុវត្ថិភាពហើយ។ប៉ុន្តែទោះបីជាបែបណាការគម្រាមកំហែងពីជំនន់ទឹកស្ទឹងនេះនៅតែមានកម្រិតខ្ពស់ ព្រោះទឹកបានហូរចាក់មកពីក្នុងកំពង់ស្ពឺយ៉ាងគំហុកដោយសារតែនៅទីនោះមានភ្លៀងធ្លាក់រាល់ថ្ងៃ ហើយបើមេឃនៅតែភ្លៀងទឹកស្ទឹងក៏នៅតែបន្តកើនឡើងបណ្ដាលឲ្យជន់លិចកាន់តែខ្លាំងថែមទៀតមិនខាន៕