About Me

header ads

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញពិនិត្យមើលការលំហាត់សមរបស់កងកម្លាំងការិយាល័យអន្តរាគមន៍

ខេត្តស្វាយរៀង​៖នាព្រឹកថ្ងៃចន្ទ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯភាពខេត្ត ព្រមទាំងមានការចូលរួមអមដំណើរពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ លោកអភិបាលក្រុងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត បានអញ្ជើញពិនិត្យមើលការលំហាត់សមរបស់កងកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមលក្ខណៈសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយៈថាហេតុ  ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។







ជាមួយនេះនៅព្រឹកថ្ងៃដដែល ឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញពិនិត្យមើលការតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបន្ថែមនៅចំណុចស្ពានតាហោ ក្រុងស្វាយរៀងផងដែរ។