About Me

header ads

គណៈកម្មាធិការចុះត្រួតពិនិត្យកន្លែងផលិតតៅហ៊ូមួយកន្លែងណោខណ្ឌមានជ័យ

នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតឲ្យឆែកឆេរលេខ ១៧១ អ.យ.គ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សុខ សុមនោ អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក   បានចុះត្រួតពិនិត្យទីតាំង ដែលមានអាសយដ្ឋាន ផ្ទះលេខ៦២៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួម ៖

- លោកឧត្ដមសេនីយ៍ទោ មួង ឬទ្ធី អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក

- លោកឧត្ដមសេនីយ៍ទោ មាន កុត្តរា អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក

- លោកវរសេនីយ៍ឯក អ៊ន លុច នាយការិយាល័យ(ក៥) នៃលេខាធិការដ្ឋាន គ.ប.ផ.ក ។

- លោកស្រីវរសេនីយ៍ទោ អ៊ន ផល្លី នាយរងការិយាល័យ(ក១) នៃលេខាធិការដ្ឋាន គ.ប.ផ.ក ។

- លោក គ្រី គឹមឃាន់ ក្រឡាបញ្ជី  ។

- លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ។

- លោកវរសេនីយ៍ទោ ឃុន រតនា អធិការរង នគរបាលខណ្ឌមានជ័យ

- លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យទី១ ។

- លោកអនុសេនីយ៍ឯក សុត ឌីណា នាយរងប៉ុស្តិ៍ ស្ទឹងមានជ័យទី១

- លោកស្រី ប៉ិច សំណាង មេភូមិទ្រា២

- លោកអនុសេនីយ៍ឯក ស៊ុយ គឹមហាត មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក ។

- លោកអនុសេនីយ៍ឯក សៅ ប៊ី មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក ។

- លោកស្រីអនុសេនីយ៍ឯក ធន់ ណារិន មន្រ្តីលេខាធិការដ្ឋាន គ.ប.ផ.ក ។

- លោកអនុសេនីយ៍ត្រី អ៊ូ ធារិទ្ធ មន្រ្តីមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ម.ព.ផ.ក ។

- លោកអនុសេនីយ៍ត្រី ខាន់ សិរីវឌ្ឍ មន្រ្តីមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ម.ព.ផ.ក ។






ខណៈពេលដែលក្រុមការងារចុះទៅដល់ទីតាំងខាងលើ ដែលមានម្ចាស់ទីតាំងឈ្មោះ ចាំង សុខហ៊ុង ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ បានយល់ព្រមផ្តិតមេដៃលើលិខិតអនុញ្ញាតឲ្យឆែកឆេរលេខ ១៧១ អ.យ.គ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ក្រោយពីការចុះត្រួតពិនិត្យរួចមក គណៈកម្មាធិការចម្រុះ ពិនិត្យឃើញថា សិប្បកម្មផលិតតៅហ៊ូយ៉ាងលីអ៊ី មិនអនុលោមទៅតាមច្បាប់កំណត់ ។ពុំមានសេចក្ដីសម្រេចស្តីពីការបើកគ្រឹះស្ថាន  អាហរណ៍ នីហរណ៍ ផលិតផលគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល ។ចំពោះផលិតផលដែលបានរកឃើញ គណៈកម្មាធិការចម្រុះ បានសម្រេច  រក្សាទុកវត្ថុតាងទាំងអស់នៅទីតាំងដដែលជាបណ្តោះអាសន្ន ។ដកហូតផលិតផលមួយចំនួន សំរាប់ធ្វើសំណាក ។គណះកម្មាធិការបានបញ្ឍប់កំណត់ហេតុនៅវេលាម៉ោង ដប់បួន និង សាមសិបនាទី ថ្ងៃខែឆ្នាំដដែរ និង បានអានកំណត់ហេតុ អោយសមាសភាពចូលរួម និង ម្ចាស់ទីតាំងស្តាប់ ឃើញថាពិតជាត្រឹមត្រូវ ហើយយល់ព្រមចុះហត្ថលេខា និង ផ្តិតមេដៃជាមួយ ។