About Me

header ads

កំណាត់ផ្លូវជាតិលេខ៤ត្រូវទឹកជន់លិចជាង២គីឡូម៉ែត្រហើយក្រោយភ្លៀងធ្លាក់យ៉ាងគំហុក

រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៤ បានងការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងជាច្រើនថ្ងៃកន្លងមកហើយ ប៉ុន្តែរហូតមកដល់ថ្ងៃទី ១២ តុលា ឆ្នាំ ២០២០ នេះ បានរងការលិចកាន់តែខ្លាំងឡើងថែមទៀត ក្រោយពេលមានភ្លៀង ធ្លាក់ យ៉ាងគំហុកកាលពី ថ្ងៃទី ១១ តុលា ឆ្នាំ ២០២០។


តាមប្រភព័ត៌មានបានឲ្យដឹងថា កាលពីមុនទឹកលិចនៅតែម្ដុំត្រង់ចំណុចមុខសាលាក្តីខ្មែរក្រហម ស្ថិត ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ប៉ុណ្ណោះ ប៉ុន្តែក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់មនឈប់ បានបណ្ដាលឲ្យលិចដល់ចំណុចជិតផ្សារកំបូល ស្ថិតក្នុងភូមិព្រៃបឹង និងជិតបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូលថែមទៀត។ដែលការជន់លិចតាមផ្លូវជាតិលេខ ៤ នោះមានចម្ងាយ ប្រមាណ ជាង ២គីឡូម៉ែត្រ ហើយមើលទៅដូចជាទឹកស្ទឹងទៅហើយ ។



ប្រភពដដែលបានបន្តថា ដោយឡែកនៅ តាមផ្លូវបេតុងផ្សេងៗ និង តាមភូមិ-សង្កាត់ ក្នុង ខណ្ឌ កំបូល និង ខណ្ឌពោធិសែនជ័យ ដែលមិនធ្លាប់ មានការ ជន់ លិច ពីមុនមក ត្រូវបាន ទឹកជន់លិចស្ទើរគ្រប់ទីកន្លែង ដែលប្រការនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅនិងប្រកបរបររកសុីធ្វើការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង២ខាងលើ៕