About Me

header ads

ជនសង្ស័យប្រុសស្រី២នាក់រួមជាមួយនិងវត្ថុតាងគ្រឿងញៀន៤កញ្ជប់ធំនិងថ្នាំគ្រវីចំនួន២កញ្ជប់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងឃាត់ខ្លួនបញ្ចូនទៅតុលាការ!

ស្ទឹងត្រែងៈគ្រឿងញៀនប្រភេទមេហ្វេតាមីនអាយចំនួន៤កញ្ជប់ធំនិងថ្នាំគ្រវី២កញ្ចប់តូចព្រមទាំងជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រោយបញ្ចប់និតិវិធី។ករណីបង្ក្រាបគ្រឿងញៀនបានធ្វើឡើងកាលពីថ្ងៃ១៧និង១៨ខែតុលាឆ្នាំ២០២០ស្ថិតនៅទីតាំងផ្សេងគ្នា ទី១នៅចំនុចភូមិលើសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងគ្រឿងញៀន៣កញ្ជប់ធំនិងបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចជិតច្រកទ្វារអន្តរជាតិត្រពាំងក្រៀលព្រំដែនកម្ពុជាឡាវដកហូតបានវត្ថុតាងគ្រឿងញៀនចំនួនមួយកញ្ចប់ធំនិងថ្នាំគ្រវីចំនួន២កញ្ចប់តូច។



នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងលោវរៈសេនីយទោ ចែម ផានិត បានអោយដឹងថាដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងការនគរបាលខេត្ត កម្លាំងជំនាញនគរបាលខេត្តសហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍ស្រុកបូរីអូរស្វាយសែនជ័យ បានឈានទៅចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់  ១.ឈ្មោះ អ៊ិន ថា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិអូរស្វាយឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងទី២.ឈ្មោះ វ៉ាន ភូរ ភេទ ប្រុសអាយុ ២៧ឆ្នាំមានទីលំនៅភូមិស្ដៅឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែងដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយចំនួន៤កញ្ជប់ធំនិងថ្នាគ្រវីចំនួន២កញ្ជប់តូច។បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង២នាក់កំពុងស្ថិតការសាកសួររបស់សមត្ថកិច្ចជំនាញនិងកសាងសំណុំរឿង រួមទាំងវត្ថុតាងថ្នាំញៀន៤កញ្ជាប់ថ្នាំគ្រវីចំនួន (២កញ្ជប់តូច)បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕