About Me

header ads

បុរសម្នាក់ចងក ធ្វើអត្តឃាតលើដងទង់កម្ពស់ប្រមាណជា២០ ម៉ែត្រក្នុងវត្ត ព្រែកពោធិ៍មង្គល ស្រុកស្រីសន្ធរ

(កំពង់ចាម)៖ បុរសម្នាក់វ័យ៤២ឆ្នាំ នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ បានចងកធ្វើអត្តឃាតនៅលើដងទង់ មុខវិហារវត្តព្រែកពោធិ៍មង្គល ក្នុងភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីន្ធរ ខេត្តកំពង់ចាម ។អភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់បានឲ្យដឹងថានៅថ្ងៃកើតហេតុនេះ វេលាម៉ោង ៦និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ បានទទួលពត៌មានថាមានមនុស្សប្រុសម្នាក់ចងកស្លាប់ ជាប់និងដងទង់មុខព្រះវិហារក្នុងវត្តព្រែកពោធិ៍មង្គល។


ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញអធិការស្រុក បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសាកសព ឃើញសាកសពចងកជិតដល់ចុងដងទង់ដែលមានកម្ពស់ប្រហែល២០ម៉ែត្រពីដី ចងនឹងខ្សែភ្លើង ពណ៌ស ហើយសាកសព ជាមនុស្សប្រុសអាយុប្រហែល៤២ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានភិនភាគសក់ស្លូក មានកម្ពស់១៦៥ ស,ម ពាក់អាវយឺតដៃវែង ពណ៍ស, ប្រផេះ មួយកំណាត់ក្រោម ស្លៀកខោកៅស៊ូ ជើងខ្លីត្រឹមជង្គង់ពណ៍ខ្មៅមានលាយផ្កាពណ៍ខៀវ នៅលើដងខ្លួនមានចាក់សាក់រូបនាគដៃខាងស្តាំ ដៃខាងឆ្វេងសាក់រូបស្ទាំង នឹងផ្នែកកជើងខាងឆ្វេងមានសាក់រូបយ័ន្ត។



លោកអភិបាលស្រុកឲ្យដឹងទៀតថា បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បានបង្កើតគណៈកម្មការ មានមេភូមិ អាចារ្យ គណៈកម្មការវត្ត ចូលរួមធ្វើការត្រួតពិនិត្យសាកសពឃើញថា ផ្នែកក្បាល:មិនមានស្នាកស្នាមបាក់បែកឆ្អឹងអ្វីនោះទេ។ផ្នែក ក មានស្នាមជាំខ្មៅ ខូងជ្រៅដោយប៉ះនឹងខ្សែចងក រីឯផ្នែកដងខ្លួនមិនមានស្នាកស្នាមឬបាក់ឆ្អឹងអ្វីទេ និងផ្នែក អវះយវះ មិនមានស្នាកស្នាមបាក់ឆ្អឹងអ្វីទេ។



ដូច្នេះសមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា សាកសពពិតជាធ្វើអត្តឃាត ដោយចងកខ្លួនឯង មិនពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌនោះទេ។បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសព ជូនគណៈកម្មការវត្ត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕