About Me

header ads

ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសមិទ្ធផលនិងផែនការនៃការនៃការអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាលប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ

កំពង់ឆ្នាំង៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធិផល និងផែនការនៃការអនុវតគោលនយោបាយ សមភាពយែនឌ័ររបស់រាជរដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ ដែលរៀបចំធ្វើឡើងដោយក្រសួងព័ត៌មាន មានរយៈពេល៥ថ្ងៃ ត្រូវបានរៀបចំពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ។



ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង និងលោក លោកស្រី ជាថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង សិក្ខាកាមមកពីបណ្តាលរាជធានីខេត្តចំនួន៥ខេត្ត បានចូលរួមផងដែរ ។



 ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកម៉មឈឿម បានបញ្ជាក់ផងដែរថាៈ ខេត្តកំពង់ឆ្នាំង បាននិងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា។



 ក្នុងនោះវិស័យព័ត៌មាន និងសោតទស្សន៍ បានរួមចំណែកយ៉ាងសំខាន់ ដែលការរីកចម្រើនទាំងអស់នេះ មួយចំណែកធំ បានមកពីការចូលរួមយ៉ាងសកម្ម របស់បងប្អូនជានារីពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបងប្អូនជានារីនៅតាមសហគមន៍ផងផ្សេងៗក្នុងខេត្តផងដែរ ។



ក្នុងនោះមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក៍បានយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងដល់សកម្មភាព និងផលប្រយោជន៍របស់បងប្អូនដែលជាស្ត្រីនៅក្នុងអង្គភាព និងបានផ្តល់តួនាទីភារកិច្ចសំខាន់ៗ ជូនដល់បងប្អូនដែលជាស្ត្រីឱ្យចូលរួមបំពេញការងារលើគ្រប់មុខជំនាញ និងបានធ្វើការប្រជុំផ្សព្វផ្សាយ ដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយដែលមាននៅក្នុងខេត្តអំពីតម្លៃរបស់ស្ត្រី និងគ្រួសារខ្មែរ សេចក្តីថ្លៃថ្នូរ និងប្រពៃណីវប្បធម៌ ទំនៀមទំលាប់ល្អរបស់ជាតិ ការលុបបំបាត់អំពើហឹង្សា ការជួញដូរមនុស្ស និងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទមកលើស្ត្រីផងដែរ។



 អភិបាលរងខេត្តកំពង់ឆ្នាំង លោក អមសុភា បានលើកឡើងបញ្ចាក់ថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា ខេត្តបានដាក់ចេញនូវវិធានការជាក់លាក់ជាច្រើនក្នុង ការបញ្ជ្រាបយេនឌ័រ និងបង្កើតនូវតួនាទីរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេច រួមទាំងការបញ្ចូលទៅក្នុងផ្នែកច្បាប់ យុទ្ធសាស្ត្រនិងកម្មវិធីនយោបាយ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវការកើនឡើងជាបណ្តើរៗនូវសមាសមាត្រស្ត្រីជាថ្នាក់ដឹកនាំទាំងនូវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ 



ក្នុងនោះនៅក្នុងខេត្តកំពង់ឆ្នាំង ស្រ្តីជាថ្នាក់ដឹកនាំ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្ត ដែលបានបម្រើការងារជា ថ្នាក់ដឹកនាំមន្រ្តីរាជការ និង វិស័យឯកជន មានប្រមាណជាង៤២ភាគរយផងដែរ។


មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧុត្តមខៀវកញ្ញារិទ្ធិ បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលាដែលបានរៀបចំឡើងនៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់ ក្នុងការបណ្តុះគំនិតស្មារតី និងលើកកម្ពស់សិទ្ធិសិរីភាពរបស់នារី នៅក្នុងដំណាក់កាលនៃការវិវឌ្ឍន៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។



ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិតែងតែបានលើកឡើងអំពីគោលការណ៍សិទ្ធស្មើភាពគ្នា រវាងបុរសនិងស្រ្តី ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ធ្វើយ៉ាងណាឲ្យតួនាទីរបស់ស្រ្តីកាន់តែសំខាន់ឡើងៗ ហើយនៅក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានបញ្រ្ជាបស្ត្រីជាថ្នាក់ដឹកនាំ ឱ្យបានយ៉ាងតិច៣០ភាគរយ ទៅ៥០ភាគរយ។


ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ទន្ទឹមនិងការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាននានាដល់ស្រ្តីនោះ ស្ត្រីខ្លួនឯងក៏ត្រូវពង្រឹងនូវសមត្ថភាព និងលើកកម្ពស់សមត្ថភាពខ្លួនឯង ប្រកបដោយភាពជឿជាក់លើខ្លួនឯង និងកិច្ចសហការសាមគ្គីក្នុងការដឹកនាំនិងការទទួលខុសត្រូវលើតួនាទីនិងភារកិច្ចរបស់ខ្លួន។


នៅក្នុងសិក្ខាសាលាថ្ងៃនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សិក្សាររៀនសូត្រ ដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើននូវចំណេះដឹងដល់ស្រ្តីលើវិស័យព័ត៌មានឱ្យកាន់តែប្រសើរឡើង ៕

ដោយសុក្ខារិន