About Me

header ads

ឯកឧត្តម វង សូត ជំរុញអោយអាជ្ញាធរមូលដ្ឋានចុះអនុវត្តផ្តល់ សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រឱ្យមានតម្លាភាព

( ត្បូងឃ្មុំ ):

ឯកឧត្តម វង​ សូត​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញអោយក្រុមការងារដែលចុះអនុវត្តន៍ផ្តល់សាច់ប្រាក់ឧបត្ថមរបស់រាជរដ្ឋាភិបាល​ជូនដល់គ្រួសារក្រីក្រ ជជួបការលំបាកក្នុងកំឡុងពេលកូវីដ-19 នេះ ជាពិសេស​អាជ្ញាធរមូលដ្ឋាន​ ធ្វេីឲ្យមានតម្លាភាព​ យុត្តិធម៌​ និងមិនលំអៀង​ចំពោះគ្រួសារណាមួយឡេីយ ។ ឯកឧត្តមជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ ខែ ឆ្នាំ ២០២០ និងទិសដៅអនុវត្តន៍បន្ត​ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះមូលដ្ឋានស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១០ ខែតុលា​ ឆ្នាំ​ ២០២០ ។



ឯកឧត្តមបន្តថា មេភូមិ ស្មៀនឃុំ​ និងមេឃុំ​ ធ្វេីយ៉ាងណាចុះអនុវត្តន៍ផ្តល់ទំនុកចិត្ត​ ដោយភាពជាក់ស្តែង ដល់គ្រួសារដែលក្រីក្រ និងងាយរងគ្រោះ ជួបការលំបាក កំឡុងពេលកម្ពុជាជួបវិបត្តកូវីដ-១៩​ ពោលគឺត្រូវខិតខំប្រឹងប្រែងបំរេីសេវាសាធារណៈ​ឲ្យបានត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋ​ឲ្យកាន់តែមានតម្លាភាព​ យុត្តិធម៌​ និងមិនលំអៀង​ចំពោះគ្រួសារណាមួយឡេីយ ។ ឯកឧត្តមបន្ថែមថា ស្នេីសុំ​ និងផ្តាំផ្ញេីដល់មន្ត្រីមូលដ្ឋានទាំងអស់​ ខិតខំបេ្តជ្ញាចិត្ត​បំរេីពលរដ្ឋ​ ក្រោមដំបូលសុខសន្តិភាព​ អភិវឌ្ឍន៍​ និងចេះចុះជួបគ្រួសារដែលទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាល​ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ត្រូវបន្តចុះអនុវត្តន៍ អប់រំផ្សព្វផ្សាយ ណែនាំដល់គ្រួសារដែលក្រីក្រជួបលំបាកពិតប្រាកដ​ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្តម្ភរួច​ និងកំពុងទទួល​ ត្រូវជម្រុញអប់រឲ្យគ្រួសារទាំងនោះ​ ត្រូវចេះយកទៅទ្រទ្រង់ជីវភាគ្រួសារ បង្កេីនមុខរបរ ការងារ​ឲ្យកាន់តែល្អប្រសេីរឡេីង ។ ឯឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ទៅជម្រុញរំលឹកដល់​ បងប្អូនប្រជាពលរដ្ឋ​ ដែលទេីបនឹងគ្រប់អាយុ​ និងផ្ទេទីលំនៅ​ ត្រូវអញ្ជេីញទៅចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីឆ្នាំ ២០២០ ដោយត្រូវពិនិត្យមេីលឯកសារពាក់ព័ន្ធឲ្យបានត្រឹមត្រូវ​ និងត្រូវចូលរួមទប់ស្កាត់​ បង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ផងដែរ ៕