About Me

header ads

អ្នកជួញដូរគ្រឿងញៀន១នាក់និងអ្នកប្រើប្រាស់៧នាក់ត្រូវនគរបាលខណ្ឌដង្កោបង្រ្កាបនិងចាប់ខ្លួន

ភ្នំពេញ៖ជនសង្ស័យជួញដូរគ្រឿងញៀន១នាក់រួមជាមួយអ្នកប្រើប្រាស់៧នាក់ទៀតត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចរោងស្តុកអេតចាយ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ដោយដកហូតបានថ្នាំញៀន១កញ្ចប់ធំល្មមរួមជាមួយម៉ូតូ១គ្រឿងព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។ជនសង្ស័យដែលជាអ្នកជួញដូរគ្រឿងញៀននោះឈ្មោះ ប៉ែន សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងស្តុកអេតចាយខាងលើ។

ចំណែកអ្នកប្រើប្រាស់៧នាក់ទៀតរួមមាន១,ឈ្មោះ លៀប ឡាយហេង ភេទប្រុស អាយុ១៩ឆ្នាំ ២,ឈ្មោះ ហុង តុង ភេទប្រុស អាយុ៣៧ឆ្នាំ ៣,ឈ្មោះ រី រីម ភេទប្រុស អាយុ២៩ឆ្នាំ៤,ឈ្មោះ ឆាយ វណ្ណធិតា ភេទស្រី អាយុ៣៧ឆ្នាំ​ ៥,ឈ្មោះ ថុង ស្រីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ ៦,ឈ្មោះ ហៀង ហេង ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកទាំង៦នាក់នេះស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយជនសង្ស័យទី១ដែរ។ ៧,ឈ្មោះ រឹម រឹត ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។



នគរបាលបានប្រាប់ថា ការចុះបង្រ្កាបនិងចាប់ខ្លួនជនសង្ស័យបានទាំងសម្បុកនេះធ្វើឡើងតាមរយៈការស្រាវជ្រាវនិងក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ អធិការនគរបាលខណ្ឌដង្កោ ហើយក្រោយពីការចាប់ខ្លួនបាន កម្លាំងបានដកហូតថ្នាំញៀន១កញ្ចប់និងសម្ភារៈប្រើប្រាស់មួយចំនួន។បន្ទាប់មកបាននាំទៅសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះប្រាកដមែន។ពេលនេះកម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតវិធីច្បាប់ហើយ៕