កុដិរបស់ព្រះសង្ឈ២ខ្នងត្រូវបានអគ្គីភយ័ឆាឆេះស្ទើអស់ខណះដែលព្រះសង្ឈមិនគង់នៅ

ខេត្តកំពង់ឆ្នាំង:

កុដិរបស់ព្រះសង្ឃពីខ្នងទៅបានអគ្គិភ័យឆាប់ឆេះស្ទើរអស់គ្មានសល់ខណៈដែលព្រះសង្ឃមិនគង់នៅក្នុងកុដិនោះទេ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង 8 និង 10 នាទីព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២០  នៅចំណុចវត្ត កំពង់បាចិនណារាម (ហៅវត្តកំពង់បាចិន) ដែលស្ថិតនៅភូមិ កំពង់បាចិន ឃុំ ពោធិ៍ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង  ។


អធិការនគរបាលស្រុកកំពង់លែងឯកប៉ាល់ជឿន បានឲ្យដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង 4 និង 52 នាទីថ្ងៃទី 21 តុលា 2020នេះថាកើតមានករណីភ្លេីងឆេះកុដិរបស់ព្រះសង្ឃ ចំនួន ០២ខ្នង ដែលសង់អំពីឥដ្ឋ ដំបូលប្រកស៊ីប្រូ ក្រាលរនាបឈេី មានបណ្ដោយ( ៥ម × ៤ម ) រួមនិងសម្ភារៈនៅក្នុងកុដិអស់ផងដែរ។អធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងទៀតថានៅក្នុងករណីអគ្គីភ័យឆាប់ឆេះខាងលើនេះបង្កអោយរងការខូចខាតប្រេងម៉ាស៊ូត១កាន មុងភួយកន្ទេល គ្រែ១ ប៉ៅអ៊ី២  ស្បង់ជីព១ត្រៃយ៍ និងក្បាលអភ្កី១កំប្លេផងដែរ ។


អធិការនគរបាលស្រុកកំពង់លែងបានបញ្ជាក់ឲ្យដឹងទៀតថាករណីអគ្គីភ័យឆាប់ឆេះអស់ពីក្នុងរបស់សង្ឃខាងលើនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីគ្រាដែលព្រះសង្ឃមិនគង់នៅក្នុងវត្តទេខណៈដែលព្រះសង្ឃទៅលេងផ្ទះរបស់ញោម ។នៅពេលកើតហេតុត្រូវបានប្រជាពលរដ្ឋដែលនៅជិតវត្តបានលើកគ្នាទៅជួយពន្លត់បានទាន់ផងដែរ ៕