About Me

header ads

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចស៊ីសបុកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្ត lexus rx350​ សង្ស័យស្រវឹង​ ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់កង់នឹងវៀចចំនួន២កង់ឯរថយន្តរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង ១០ នាទីយប់អាធ្រាត្រឈានចូលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅតាមិនដោយផ្លូវទំនប់២៧៣ កែងនឹង ៥២៨  ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx350   ពណ៌ស​ ពាក់ស្លាកលេខសៀមរាប2E-7789ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់២៧៣​ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១ កង់និង១កង់ទៀតបានវៀចចេញពីគន្លងជួរ។ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត១០០ ម៉ែត្ររងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណាំទៅមុខលែងរួច។



ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕