About Me

header ads

ប្រជាពលរដ្ឋនៅភូមិដំណាក់ត្រយឹង ផ្ទុះការតវ៉ាបិទផ្លូវ ទាមយកចំណតរថយន្តក្រុងទុកជាសម្បត្តិរួមវិញបន្ទាប់ពីមានគេរំលោភយក

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង១០០នាក់តំណាងឲ្យជាង១ពាន់គ្រួសារដែលជាអតីអ្នករស់នៅសហគមន៍ដីក្រហមហើយបច្ចុប្បន្នរស់នៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការបិទផ្លូវតវ៉ាកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដើម្បីទាមទារយកដីចំណតរថយន្តក្រុង ដែលពួកគាត់បានអះអាងថាជាសម្បត្តិសាធារណៈនិងជាដីរួមសម្រាប់អ្នកភូមិ។ខណៈនេះត្រូវក្រុមហ៊ុន7NGលក់ឲ្យទៅប្រធានសហគមន៍ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនពុះឡូត៌និងសាងសង់ផ្ទះល្វែងលក់ថែមទៀត។



ប្រជាពលរដ្ឋខាងលើបាននិយាយថា ពួកគាត់គឺជាអតីតអ្នករស់នៅសហគមន៍ដីក្រហមក្នុងរាជធានីភ្នំពេញ ហើយត្រូវបានសហគមន៍និងក្រុមហ៊ុននាំមកមើលលើទីតាំងថ្មីបុរីសន្តិភាពសព្វថ្ងៃ ដោប្រាប់ថាមានអ្វីៗគ្រប់បែបយ៉ាង ក្នុងនោះមានចំណតរថយន្ត២កន្លែង សួនលំហែរកាយមាន៣កន្លែង រួមទាំងមន្ទីរពេទ្យ សាលារៀនទៀត ផង។លុះដល់ក្នុងឆ្នាំ២០០៥ក៏មានការឯកភាពគ្នានិងបានចុះកិច្ចសន្យាព្រមព្រៀងគ្នារវាងសហគមន៍ដែលមានឈ្មោះគឹម យ៉ាន និងប្រពន្ធរបស់គាត់ឈ្មោះគឹម ឆន ព្រមទាំងឈ្មោះផាន់ ណារិនជាប្រធាន និងតំណាងប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុន7NG ដែលមានលោកឧកញ៉ាស្រី ចន្ធូ ជាប្រធានត្រឹមត្រូវ ។



ប្រភពដដែលបានបន្តទៀតថា ក្រោយឃើញមានរៀបចាំចំណតរថយន្តមែន ប៉ុន្តែបន្ទាប់មកទៀតស្រាប់តែក្រុមហ៊ុន7NGបានក្បត់កិច្ចសន្យា លក់ចំណតរថយន្តអស់១ ទីតាំងមន្ទីរពេទ្យ និងសាលារៀន លុះឥឡូវបានលក់ចំណតរថយន្តនេះទៀត ហើយពុំមែនលក់ឲ្យអ្នកឆ្ងាយឡើយគឺលក់ឲ្យប្រធានសហគមន៍ឈ្មោះគឹម យ៉ាន និងប្រពន្ធរបស់គាត់ឈ្មោះគឹម ឆន ព្រមទាំងឈ្មោះផាន់ ណារិនទៅទៀត។ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋក៏ចង់ដឹងថា តើបើប្រធានសគមន៍និងក្រុមហ៊ុនឃុបឃិតគ្នាក្បត់ប្រជាពលរដ្ឋបែនេះតើច្បាប់គតបែបណា។



ប្រជាពលរដ្ឋបានសំណូមពរដល់សម្ដេចអគ្គមហាសេនាបតីថេជោហ៊ុន សែន មេត្តជួយដល់ពួកគាត់ផង ហើយពួកគាត់បាននិយាយថា ក្រុមហ៊ុន7NGមនេះបានយកផ្ទះប្រចំនួន១១៧ល្វែងដែលជារបស់ប្រជាពលរដ្ឋ១៧គ្រួសារទៅលក់ឲ្យអ្នកផ្សេងដោយចោទថាប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំងនោះថាមានតែឈ្មោះខ្យល់មិនមានឈ្មោះក្នុងបញ្ជី ជាហេតុធ្វើឲ្យអ្នកទាំងនោះមិនបានទទួលបានផ្ទះ ហើយពួកគាត់រស់នៅផ្ទះជួលរហូតដល់សព្វថ្ងៃ៕