About Me

header ads

កំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅតែគ្រងតំណែងជាតារាចម្រៀងលំដាប់ជួរមុខ

តារាចម្រៀងលំដាប់កំពូលរបស់ប្រទេសកម្ពុជា ទោះជាលោកបានផ្ដូរទ្រនំហើយក្ដី  តែបទចម្រៀងលោកនៅតែទទួលបានការគាំទ្រខ្ពស់ពីអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ។ ជាស្ដែងចម្រៀងដែលលោកបានចេញក្នុងផលិតកម្ម កាឡាក់ស៊ី សុទ្ធផ្ទុះការគាំទ្រខ្លាំង ដូចជា បងស្រណោះឆ្នាំទៅ  ប្លង់រឹង  ខែភ្ជុំជ្រូកពេញទ្រុង និង ភូមិខ្ញុំ update ជាដើម ដែលមានអ្នកចូលទស្សនា លើបណ្ដាញសង្គមជាច្រើនលានដងក្នុងរយៈពេលដ៏ខ្លី។ ការរក្សាបាននូវ ភាពជាតារាលំដាប់កំពូលនិងជាសំពណ្វចិត្តរបស់អ្នកគាំទ្រមកពីរូបលោក ទឹកដមសំឡេងកាន់ពីនិង អាចបងស្រាយចម្រៀងបានគ្រប់ទម្រង់  មានភាពរួសរាយរាក់ទាក់ លោកមិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងទេ ដោយលោកមិនដែលមានរឿងអាស្រូវនៅក្នុងពិភពសិល្បៈឡើយ ។ ជាពិសេសលោកគឺជាតារាដែលចូលចិត្តប្រើប្រាស់ជីវិតសាមាញ្ញ ៕