About Me

header ads

ខ្សែភាពយន្តបែបខ្មោចឆៅ Zoombie ថ្មីមួយប្រចាំឆ្នាំ២០២០ បានកំពុងដាក់បញ្ចាំងលើបណ្តាញ Netflix ហើយ

ភាពយន្តប្រភេទខ្មោចឆៅ Zoombie ថ្មីមួយទៀតហើយ ប្រចាំឆ្នាំ២០២០ នេះ បានកំពុងដាក់បញ្ចាំងឱ្យអ្នកនិយមទស្សនាភាព បានកំសាន្តហើយនៅលើបណ្តាញ Netflix ខ្សែភាពយន្តនេះ មានចំណងជើងថា Alive មានន័យជាភាសាខ្មែរថា មានជីវីត ឬនៅរស់។ Alive ជាខ្សែភាពយន្តភ័យរន្ធត់មួយរបស់កូរ៉េ ដែលមានតារាសម្តែងសុទ្ធតែតួអង្គឆ្នើមរួមមានលោក  Yoo Ah‑in និងកញ្ញា Park Shin‑hye អ្នកទាំងពីរនឹងនាំលោកអ្នកឱ្យបានឃើញពីសាច់រឿងមិនគួរឱ្យជឿមួយ ដែលរឿងហេតុបានកើតឡើងនៅក្នុងទីក្រុង សំលេងស្រែកឆោរឡោ និងជ្រួលច្របល់ពេញអគារខុនដូដែលតួឯកប្រុសកំពុងរស់នៅ។



កូនស្រីដែលជាសិស្សសាលាម្នាក់ ក៏បានហក់ទៅខាំម្ដាយរបស់ខ្លួនយ៉ាងកំរោល។ ចង់ដឹងថាការអុកឡុករបស់ខ្មោចឆៅ Zoombie នៅក្នុងទីក្រុងនោះ មានភាពភ័យព្រឺព្រួច និងអ្នកណាម្នាក់អាចយកឈ្នះបាននោះ។ កុំភ្លេចទស្សនាទាំងអស់គ្នា ដែលពេលនេះមានដាក់បញ្ចាំងលើបណ្តាញ Netflix ហើយ។


ប្រភពវីដេអូពីៈ Netflix Asia