About Me

header ads

ព្រឹត្តការណ៍ Mnet Asian Music Awards ឬហៅថា MAMA ត្រៀមត្រឡប់មកវិញជាថ្មីម្តងទៀតនៅចុងឆ្នាំ ២០២០ នេះ

ព្រឹត្តការណ៍ដ៏សប្បាយរីករាយប្រចាំកូរ៉េខាងត្បូង Mnet Asian Music Awards ឬហៅថា MAMA នឹងត្រៀមត្រឡប់មកជាថ្មីក្នុងរយពេល ១១ ឆ្នាំ កន្លងមក ដែលតែងតែប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានា។ដោយឡែកនៅក្នុងរដូវកាលថ្មីនេះ នឹងរៀបចំជាលើកដំបូងម្តងទៀតនៅទឹកដីកំណើតគឺប្រទេសកូរ៉េខាងត្បូង។ តាមរយៈវេបសាយមួយបានឲ្យដឹងថា MAMA ឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណ CJ ENM Content World ក្នុងទីក្រុង Paju កូរ៉េខាងត្បូង។ ជាពិសេសទៀតនោះ វត្តមានរបស់ក្រុមចម្រៀង BTS ក៏នឹងបង្ហាញខ្លួនចូលរួមជាមួយនឹងតារា K-Pop ល្បីៗជាច្រើនផ្សេងទៀត។ កម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំមួយនេះ នឹងមានភាពអស្ចារ្យជាងឆ្នាំមុនៗ។




ប្រែសម្រួលពីៈ Koreaboo