About Me

header ads

បេក្ខភាពប្រកួត Miss Grand Cambodia សេង រដ្ឋា ត្រៀមខ្លួនរួចជាស្រេចក្នុងការឈានជើងលើវេទិកាប្រកូតប្រជែងវគ្គផ្តាច់ព្រ័ត្រ



កម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia កំពុងតែឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅឆាប់ៗខាងមុខនេះហើយ គឺនៅថ្ងៃសៅរ៍ទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រៀមរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បេក្ខនារីទាំង ២៨ រូប សុទ្ធសឹងបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព និងទេពកោសល្យក្នុងការដើរបង្ហាញខ្លួនយ៉ាងជឿជាក់នាវគ្គសន្សំពិន្ទុកន្លងទៅថ្មីៗនេះ។ សំលេងបោះឆ្នោតពីមហាជនក៏កំពុងមានយ៉ាងសស្រាក់សស្រាំទៅកាន់បណ្តាបេក្ខភាពទាំង ២៨ រូប។ ក្នុងនោះ បេក្ខភាពប្រកួតរូបស្រស់ម្នាក់មកពីខេត្តកំពង់ធំ ហាក់មានភាពលេចធ្លោ ជាមួយនឹងរូបសម្បត្តិស្រស់ស្អាត ស្នាមញញឹម ព្រមនឹងដងខ្លួនក្នុងកម្ពស់ ១. ៧៣ ម៉ែត្រ។


ខណៈពេលនេះ កញ្ញា សេង រដ្ឋា បានកំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការហ្វឹកហាត់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ Evening Gown ដែលមានលោក Olivia Kong អ្នកច្នៃម៉ូតដ៏ល្បីឈ្មោះប្រចាំកម្ពុជាជាគ្រូបង្គោលរបស់នាងថែមទៀត។


លោក Olivia Kong បានប្រាប់ក្រុមការងារព័ត៌មានសិល្បៈកំសាន្តប៉ុស្តិ៍លេខ៥ ថា ស្រីស្អាតវ័យ ២០ ឆ្នាំរូបនេះ បានហាត់សមពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការដើរក្នុងឈុតសម្លៀកបំពាក់ហែលទឹកបែបបញ្ចឹមប្រទេស និងឈុតរាត្រីស្រមោលសជាដើម ដើម្បីពង្រឹងសមត្ថភាពលើវេទិកាវគ្គផ្តាច់ព្រ័ត្រ ក្នុងការទទួលបានជ័យលាភី។



រង់ចាំទស្សនាការប្រកូតប្រជែងវគ្គស្វែងរកម្ចាស់ពានប្រចាំ Miss Grand Cambodia 2020 ទាំងអស់គ្នា តាមរយៈការផ្សាយបន្តផ្ទាល់នៃផេកផ្លូវការ Miss Grand Cambodia និងពីទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។

Credit Photo: Chan Nal Sean & Phearum (ផ្តល់ឱ្យពី Oliva Kong)