About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនប្រធាននិងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី L.O.D ៤នាក់

ខេត្តកំពង់ឆ្នាំង:

សមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យL.O.D៤នាក់ក្រោយពីទៅរកអុសទ្រព្យសម្បត្តិរបស់កូនបំណុលដោយមិនមានការអនុញ្ញាតពីម្ចាស់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងព្រះរាជអាជ្ញាផងដែរ ។នៅព្រឹកថ្ងៃទី 30 កញ្ញា 2020ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូង ខេត្ត កំពង់ ឆ្នាំង  ឯកឧត្តម អ៊ិតសុធា បន្ទាប់ពីទទួលបានព័ត៌មាននិងបានបញ្ជាឲ្យកម្លាំងកងរាជ អាវុធហត្ថ ស្រុកជលគិរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុម ហ៊ុនអចលនទ្រព្យអិលអូឌី L.0.D.ដើម្បីនាំយកមកធ្វើការសាកសួរ ។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោក ហង្សសុជាតិ បានឲ្យដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង 12និង06 នាទីថ្ងៃទី 30 កញ្ញា 2020នេះថា ករណីនេះបានកើតមាននៅក្នុងចំណុចភូមិកំពង់បាស្រូវខាងត្បូង.ឃុំជលសារ.ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានបុគ្គលិករបស់ក្រុម ហ៊ុន អចលន ទ្រព្យ អិលអូឌី L.O.D ដែលមានសាខានៅខេត្តកំពង់ឆ្នាំង នៃ ស្រុកជលគិរី បានឲ្យបុគ្គលិក៣នាក់ សំរុកចូលផ្ទះកូនបំណុល ម្នាក់ដើម្បីយកម៉ូតូដែលបានបង់រំលោះត្រឡប់មកវិញ ដោយកាត់សោរច្រវ៉ាក់ និងរឹបអូសម៉ូតូ មួយគ្រឿង ពីកូនបំណុល ដោយយកទៅផ្ញើរទុកនៅផ្ទះមេភូមិ  ។




មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថា ចំណែកមេរបស់ក្រុមហ៊ុនអិលអូឌី O.L.D នៅកំពង់ឆ្នាំង ជាអ្នកបញ្ជាអោយក្រុមអ្នកទាំង៣ អោយចុះធ្វើការរឹបអូសម៉ូតូពីកូនបំណុលនេះ មិនមានការឯកភាពពីកូនបំណុលពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នោះឡើយ ហើយក៍មិនបានអនុញាតិពី ស្ថាប័ន អយ្យការ អម សាលាដំបូង ខេត្ត កំពង់ ឆ្នាំង ដែរ ខណៈដែលកូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ ប៉ុណ្ណោះ  ក្រោយកើតហេតុការណ៍នេះកូនបំណុលបានរាយការណ៍ជូនព្រះរាជអាជ្ញាខេត្តនិងសមត្ថកិច្ចដើម្បីឲ្យជួយមានវិធានការ ។ជនសង្សយ័ដែលត្រូវសមរ្ថកិច្ចកងរាជអាវុហត្ថធ្វើការឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម :១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ ។ ២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ។ ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅ ភូមិ ស្រែ ព្រីង  សង្កាត់ កំពង់ ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្ត កំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែក វត្ដុតាងដែលសមត្ថកិច្ចដកហូតបានរួមមានរថយន្ត១គ្រឿងម៉ាកកាមរីបាឡែនពណ៍ស១គ្រឿងពាក់ស្លាកលេខPP 2AE.13.50 ម៉ូតូចំនួន០២ គ្រឿង ទូរស័ព្ទដៃចំនួន០៦ គ្រឿង   ច្រវ៉ាក់ចំនួន   ០២ ខ្សែ ពូថៅ ចំនួន  ០១  កូន សោរ ចំនួន ០ ២   ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែ ។



មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាត្រូវ បាន បញ្ជូន មកទី បញ្ជា ការ កង រាជ អាវុធហត្ថ ខេត្ត កំពង់ ឆ្នាំង  ដើម្បីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទៅសាលាតំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ៕ ដោយសុក្ខារិន