About Me

header ads

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជាចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត និងចុះត្រួតពិនិត្យមើលកន្លែងចត្តាឡីស័កនៅក្នុងខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ  វណ្ណឌីន  រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត   Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជាអមដំណើដោយលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល និងអនុប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំងមន្រ្តីសុខាភិបាល បានចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត និងចុះត្រួតពិនិត្យមើលចត្តាឡីស័កកំរិត១ និងចត្តាឡីស័កកំរិត២ និងបានបន្តទៅត្រួតពិនិត្យមើលកន្លែងចត្តាឡីស័កនៅច្រកព្រំដែនត្រពាំងគ្រៀល នៅក្នុងខេត្តស្ទឹងត្រែង ។ ការចុះត្រួតពិនិត្យមើលចត្តាឡីស័ក គឺធ្វើឡើងក្នុងគោលបំណង់ ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែង និង វិធានការគ្រប់គ្រង ក្នុងការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល ។ ក្នុងឱកាសនោះដែរលោកជំទាវវេជ្ជបណ្ឌិត ឱ  វណ្ណឌីន  ចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត លោកជំទាវបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។​ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ វេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  ជំរុញដល់មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្ត ឲ្យបន្តការយកចិត្តទុក ក្នុងការបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ពិសេសប្រជាពលរដ្ឋតែទើបនឹងមកពីប្រទេសខាងក្រៅ ត្រូវធ្វើចត្តាឡីស័ក ដល់ពួកគាត់ ដើម្បីធានា ថាពួកគាត់ មិនឆ្លងដល់ គ្រួសារ អ្នកស្និទ្ធស្នាល និង បងប្អូនក្នុងសហគមន៍ របស់ពួកគាត់ ផងដែរ៕