About Me

header ads

ស្រវឹងស្រាបើករថយន្តLexus RX-330ជួបគ្រោះថ្នាក់ចរាចរខ្ទេចមុខ គ្របទុកចោលតាមផ្លូវបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖បុរសម្នាក់បើកបររថយន្តម៉ាកLexus RX-330 មួយគ្រឿងទាំងស្រវឹងហើយបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យរងការខូចខាតខ្ទចមុខយ៉ាងដំណំ ប៉ុន្តែអត់ដឹងថាបុកជាមួយអ្វីឲ្យប្រាកដនោះទេ រួចបានដោះស្លាកលេខ បកយកប័ណ្ណបង់ពន្ធ ឆៀក និងមីញ៉ែតពន្ធចេញ ។បន្ទាប់មកគ្របក្រណាត់និងចតចោលតាមផ្លូវបេតុងភូមិ ចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងនគរបាលុះទៅមើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាពលរដ្ឋបាននិយាយថា នៅពេលប្រទះឃើញ រថយន្ត១គ្រឿងចតចោលដោយគ្របក្រណាត់ជិត ពួកគាត់ មានការសង្ស័យយ៉ាងខ្លាំងក៏បានបើកមើលស្រាប់តែឃើញរថយន្តម៉ាកLexus RX-330 ពណ៍ស្ករ គ្មានស្លាកលេខ អត់ប័ណ្ណបង់ពន្ធ ឆៀក និងមីញ៉ែតពន្ធរងការខូចខាតខ្ទេចមុខ យ៉ាងដំណំ។ទើបនាំគ្នារាយការណ៍ជូននគរបាលប៉ុស្តិ៍កាកាបទី១និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យចុះទៅពិនិត្យមើល ព្រោះខ្លាចរថយន្តនេះមានជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីផ្សេង។ប្រភពដដែលបានបន្តថា ក្រោយមកមានបុរសម្នាក់មិនស្គាល់អតបតសញ្ញាណម្នាក់ស្លៀកខោខ្លីពណ៍ខៀវពាក់អាវយឺតពណ៍ខ្មៅដៃខ្លីអះអាងប្រាប់នគរបាលថាជារថយន្តរបស់ខ្លួនហើយបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរកាលពីយប់មុិញតែដោយបើកទៅអត់ដល់ផ្ទះទើបចតទុកចោលនៅទីនោះតែម្ដង។ប៉ុន្តែគាត់និយាយមិនបានច្បាស់ថាកើតនៅត្រង់ចំណុចណាមួយនោះទេដោយម្ដងថានៅខណ្ឌទួលគោក ម្ដងថានៅខណ្ឌសែនសុខ និងម្ដងទៀតថា ខ្លួននិងប្រពន្ធបានជិះចេញពីកន្លែងផឹកសុីនៅម៉ុងឌីយ៉ាល់ ហើយបានជិះទៅទិញទឹកហូបនៅរង្វង់មូលចោមចៅ។លុះត្រឡប់មកវិញក៏បានបុក បារ៉ាស់នៅទីនោះ ហើយក៏បើកបន្តទៅផ្ទះលែងរួចទើបសម្រេចចិត្តចតទុកចោលនៅតាមផ្លូវតែម្ដង។

ដោយសារតែនិយាយមិនច្បាស់បែបនេះ ទើបនគរបាលស្ទូចយកទៅរក្សាទុកជាបណ្ដោះអាសន្នសិនរង់ចាំឲ្យម្ចាស់ទៅចង្អុលបង្ហាញពីទីកន្លែងគ្រោះថ្នាក់ឲ្យបានច្បាស់លាស់ថាពុំមានការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋឬឯកជនណាមួយសិនទើបប្រគល់រថយន្តជូនគាត់វិញបាន៕