About Me

header ads

បុរសសង្ហាហុងកុង លោក Jackson Wang បង្ហាញបទថ្មីទាក់ចិត្តអ្នកគាំទ្រយ៉ាងខ្លាំង

ក្រោយស្ងប់ស្ងាត់ក្នុងការបង្ហាញបទចម្រៀងថ្មីដល់អ្នកគាំទ្រមួយរយៈ តារាចម្រៀងរ៉េបលោក Jackson Wang បានវិលត្រឡប់មកវិញជាមួយភាពកក្រើកជាថ្មីម្តងទៀត ក្នុងបទចម្រៀងចំណងជើងថា Pretty Please បទចម្រៀងថ្មីនេះ ត្រូវបានបង្ហោះចេញជាផ្លូវការកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ លើឆានែលយូធូបផ្លូវការរបស់កំលោះ Jackson Wang គិតត្រឹមថ្ងៃទី ៩ ខែកញ្ញា នេះ ចំនួនអ្នកទស្សនាកើនរហូតដល់ជិត ៧ លានដងទៅហើយ។



គួរបញ្ជាក់ថា លោក Jackson Wang ជាតារាចម្រៀង និងអ្នករាំដ៏មានទេពកោសល្យម្នាក់ ដែលមានដើមកំណើតនៅហុងកុង។ សព្វថ្ងៃបុរសសង្ហារូបនេះ ជាសមាជិកនៃក្រុមចម្រៀងប្រចាំកូរ៉េខាងត្បូងឈ្មោះថា Got7 ដែលស្ថិតនៅក្រោមផលិតកម្ម JYP Entertainment។ លោកទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងប្រទេសចិន និងមានអាជីពបន្ថែមជាពិធីករទូរទស្សន៍ផងដែរ។


ប្រភពវីដេអូពីឆានែលយូធូបៈ Jackson Wang