About Me

header ads

រថយន្តFORDស្លាកលេខនគរបាលបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖​ បុរសម្នាក់បៀករថយន្តម៉ាកFORD RANGER ពាក់ស្លាកលេខនគរបាលមួយគ្រឿងខណះមេឃកំពុងភ្លៀងរលឹមក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតចេញពីជូរអស់មួយកង់ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១៤​ ខែកញ្ញា​ឆ្នាំ២០២០​ នៅចំណុចត្បូងនិងបន្ទាយកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ តាមបណ្តោយផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ​ដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ស្លៀកពាក់ស៊ីវិល​ បេីករថយន្តម៉ាកFORD RANGER ពណ៌ខ្មៅ​  ពាក់ស្លាកលេខនគរបាល​ 2-0660​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណះមេឃកំពុងភ្លៀងរលឹមក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតចេញពីកន្លងជូរមួយកង់​ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕