About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន ជំរុញឱ្យក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រប់អ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការគ្នា លុបបំបាត់ជំងឺគ្រុនចាញ់អោយអស់នៅឆ្នាំ២០២៥

ប៉ៃលិន៖ មានប្រសាសន៍លើកឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារពិសេស សម្រាប់លុបបំបាត់ជំងឺ គ្រុន ចាញ់ ខេត្តប៉ៃលិន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហែម ឫទ្ធី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការក្រុម ការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត បាន ជំរុញដល់ក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការគ្នា ធ្វើប្រតិបត្តិការលុបបំបាត់ជំងឺគ្រុនចាញ់ អោយ អស់ នៅឆ្នាំ២០២៥ ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្រ្តថ្នាក់ជាតិរបស់ក្រសួងសុខាភិបាល។ដោយកិច្ចប្រជុំនេះមាន ការអញ្ជើញចូលរួមពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត ប៉ូខេង ថាវរីន អនុប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្ត និងលោក សារុន តំណាងអង្គការ URC -CMAP ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ និងអាជ្ញាធរមូលដ្ឋានផងដែរ។


ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ស្នើដល់ប្រតិបត្តិករអនុវត្តន៍ផ្ទាល់ និងដៃគូសហការ ខិតខំពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលពាក់ព័ន្ធលើសមត្ថភាពធ្វើរោគវិនិច្ឆ័យប្រើប្រាស់ឧបករណ៍មានប្រសិទ្ធភាព និងផ្តល់ការព្យាបាលត្រឹមត្រូវ ពង្រឹងលើការអប់រំសុខភាពដល់សហគមន៍អំពីការការពារ និងស្វែងរកការព្យាបាលជម្ងឺគ្រុនចាញ់បានទាន់ពេលវេលា  ព្រមទាំងបន្តចុះចែកមុងជ្រលក់ថ្នាំដល់ភូមិគោលដៅ និងចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីវិធានការការពារនូវជំងឺគ្រុនចាញ់ដែលចម្លងតាមមូលដែកគោលញីខាំ។ឯកឧត្តមបានអំពាវនាវដល់ក្រុមការងារ និងអាជ្ញាធរនៅមូលដ្ឋានទាំងអស់ត្រូវការពារខ្លួនពីជំងឺគ្រុនឈិក ដែលកើតមានឡើងសារថ្មីនេះ ដោយត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងពេលគេងត្រូវក្នុងមុងជានិច្ច ហើយជាងនេះទៅទៀត សូមកុំភ្លេចអោយសោះអំពីវិធានការការការពារជំងឺកូវិដ-១៩ ដោយយើងធ្វើអនាម័យជាប្រចាំដោយលាងដៃនឹងសាប៊ូ អាកុល ឬជែល និងពាក់ម៉ាស នៅពេលដែលមានមនុស្សច្រើនកុះករ ឬតាមទីសាធារណៈនានា។



បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានអោយដឹងថា៖ នៅក្នុងខេត្តប៉ៃលិនមានស្រុកប្រតិបត្តិចំនួន ០១  មន្ទីរពេទ្យ០១, មណ្ឌល ០៦ មានវេជ្ជបណ្ឌិតចំនួន ២៦(ឯកទេស ៦នាក់) គិលានុប្បដ្ឋាកចំនួន ៧២នាក់, ឆ្មបចំនួន ៤០នាក់ , អ្នកស្ម័គ្រចិត្តភូមិចំនួន ៦៥នាក់ , អ្នកផ្តល់សេវាសុខភាពឯកជន ១៤២នាក់ (PPM ៣៤នាក់) និងមានអង្គការដៃគូ:CMEP/AHEAD ហើយករណីគ្រុនចាញ់នៅក្នុងខេត្តប៉ៃលិន គិតចាប់ពីខែមករា រហូតដល់ ខែសីហាឆ្នាំ ២០២០នេះមានចំនួន ១៤ករណី (ស្រាល) ជាប្រភេទវីវ៉ាក់ ៕