About Me

header ads

រថយន្តកុងតឺន័របុកកិនម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់របយសម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជាជនពិការបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូឌុបត្រូវរថយន្តបុកកិនអូសប្រហែល៥០ម៉ែត្រ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅចំណុចស្តុបក្បាលថ្នល់​ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​  ។


តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកវីវ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BS 7528 បេីកបរដោយបុរសម្នាក់ឌុបបុរសជាជនពិការម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស​ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រប្រភេទដឹកអេស្កាវទ័រ​ របស់កងពលតូចដឹកជញ្ជូន​លេខ៩០​ ពណ៍ត្រេអ៉ី​ ពាក់ស្លាកលេខខេមរះភូមិន្ទ​02​ 3-2631​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងហេីយបានឆ្លងផ្លូវបត់ឆ្វេងឆ្ពៅទៅផ្លូវព្រះមុនីវង្សក៏កិនម៉ូតូបណ្តាលឲ្យអូសជនពិការម្នាក់ជាប់ក្រោយរថយន្តចំងាយប្រហែល៥០ម៉ែត្រស្លាប់យ៉ាងអាណោចអាធម័​ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយកេីតហេតុរថយន្តបង្កបានបេីកគេចចេញពីកន្លែងកេីតហេតុចម្ងាយប្រហែល១៥០ម៉ែត្រទេីបឈប់ហេីយតៃកុងចុះគេចខ្លួនបាត់បន្សល់ទុករថយន្តចោល​ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញនៃស្នងការនគរបាលជាតិរងចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕