About Me

header ads

នគរបាលដេញចាប់ក្មេងទំនើងចំនួន២នាក់ ខណៈជិះម៉ូតូកាន់កាំបិតបម្រុងដេញកាប់ចាក់គ្នា

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីក្មេងទំនើងជិះម៉ូតូកាន់កាំបិតចំនួន ០១ករណី បម្រុងនឹងវាយកាប់ចាក់គ្នានៅតាមដងផ្លូវ ។
ហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង២ និង២២នាទីរសៀលថ្ងៃអង្គារ ០៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា  ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ អូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


ប្រភពព័ត៍មានបានឱ្យដឹងថា ៖ នៅពេលដែលកម្លាំងសមត្ថកិច្ចដេញតាមជនសង្ស័យពីក្រោយជាប់ៗ ពេលនោះសង្ស័យបានបោះកាំបិតចោលហើយជិះម៉ូតូរត់គេចខ្លួន លុះដេញទៅដល់ចំណុចចំការស្វាយនៅក្បែរអង់តែនទូរស័ព្ទ០១៦ ក្នុងភូមិអូររអិល ជនសង្ស័យក៏បានជិះម៉ូតូចូលក្នុងព្រៃ ហើយផ្ដូលម៉ូតូចោលរួចក៏រត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែម៉ូតូចំនួន០១គ្រឿង ។ ប្រភពបន្តថា វត្ថុតាងដែលនគរបាលដកហូតបានរួមមាន ៖ម៉ូតូ០១គ្រឿង ម៉ាកឌ្រីម ផលិតឆ្នាំ ២០១៨ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។ចំណែក ជនសង្ស័យទាំង០២នាក់ ពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ហើយនគរបាលកំពុងតាមប្រម៉ាញ់ ៕