About Me

header ads

នគរបាលខណ្ឌង្កោចាប់ខ្លួនជនសង្ស័យចោរគាស់ផ្ទះ៥នាក់

ភ្នំពេញ៖  ជនសង្ស័យដែលជាមុខសញ្ញាចោរគាស់ផ្ទះចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំនិងបញ្ជារផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោចាប់ខ្លួនបានខណៈពេលល្បាតពួនស្ទាក់បទល្មើសនៅក្នុងភូមិសាស្ត្រហើយប្រទះឃើញជនទាំងនេះកំពុងធ្វើការសកម្មភាពជាក់ស្ដែង។ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី នៅក្នុងបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យ០៥នាក់ ដែលឃាត់ខ្លួនបានរួមមាន ៖ ទី០១ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី០២ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ទី០៣ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ , ទី០៤ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងជនសង្ស័យទី០៥ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន៖  ១/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1GS-3459 មានលេខម៉ាស៊ីន AN101133 ចំនួន០១គ្រឿង , ២/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HU-1437 មានលេខម៉ាស៊ីន AZZWJG 17447 ចំនួន០១គ្រឿង ,៣/ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8481 មានលេខ ម៉ាស៊ីន 0025439 ចំនួន០១គ្រឿង , ៤/ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone5s ពណ៌ទឹកមាសចំនួន០១ គ្រឿង, ម៉ាក Skyview ពណ៌ទឹកមាសចំនួន០១គ្រឿង, ម៉ាក le-tide ពណ៌ខ្មៅចំនួន០១គ្រឿង) ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌដង្កោនិងប៉ុស្តិ៍ដង្កោបានចេញល្បាតក្នុងភូមិសាស្ត្រ លុះទៅដល់ក្នុងបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃើញជនសង្ស័យមួយក្រុមខាងលើកំពុងធ្វើសកម្មភាពលួចឆ្កឹះសោរផ្ទះរបស់ប្រជាពលរដ្ឋ។ ពេលនោះកម្លាំងក៏បានធ្វើការឡោមព័ន្ធនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន០៥នាក់ រួមនិងវត្ថុតាងខាងលើរួចយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ហើយជនសង្ស័យបានសារភាពថា ពួកគេពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ហើយកន្លងមកពួកគេក៏ធ្លាប់បានធ្វើសកម្មភាពលួច គាស់ បង្អួចផ្ទះ និងឆ្កឹះសោរទ្វារផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ជាច្រើនលើកទៀតផង យកទៅលក់បាន លុយទិញថ្នាំញៀនជក់ និងផឹកស៊ី៕