About Me

header ads

បុរសម្នាក់បើករថយន្តរេចង្កូតចូលទៅបុករថយន្តក្រុង ដាច់កង់ម្ខាងម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកបន្តកន្ទុយថែម

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តហាយឡែនឌ័ររេចង្កូតចូលទៅចំណែកផ្លូវម្ខាង ជ្រុលទៅបុករថយន្តក្រុងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យដាច់ខ្ទេចកងមុខម្ខាងភ្លាមនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀត បេីកបរលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័របន្ថែមទៀត បណ្តាលឲ្យបោកខ្ទប់និងកញ្ចក់ខាងក្រោយ សំណាងល្អមនុស្សម្នាក់គ្រាន់តែរងរបួសស្រាល ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវផ្សារតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។


តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តហាយឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1788 បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រេចង្កូតចូលទៅបំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកពីចំហៀងរថយន្តក្រុង ម៉ាកISUZU ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ37 -0203 បើកបរបញ្ច្រាសទិស បណ្តាលឲ្យរថយន្តហាយឡែនឌ័រ ដាច់កង់មុខខាងឆ្វេងក្រាបដល់ដី ហើយស្របពេលដែលរថយន្តទាំង២គ្រឿងជួបបញ្ហាភ្លាមនោះ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-4340 បើកល្បឿនលឿនពីត្បូងទៅជើង វ៉ាក់អើហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយរថយន្តហាយឡែនឌ័រ បណ្តាលឲ្យបែកកញ្ចក់ក្រោយខ្ទេច អ្នកបើកបរម៉ូតូរងរបួសក្បាលស្រាល ។



បើតាមសម្តីអ្នកបើកបររថយន្តក្រុង បានឲ្យដឹងថា ខណៈដែលគាត់កំពុងបើកបរ ស្រាប់តែឃើញរថយន្តហាយឡែនឌ័រ បើករេចូលមកគន្លងផ្លូវរបស់គាត់ ទោះជាសុីផ្លេ តែនៅបើកចូលទៀត ។
តែបើតាមសម្តីអ្នកបើកបររថយន្តហាយឡែនឌ័រវិញ បានឲ្យដឹងថា គាត់មិនបានស្រវឹងស្រាដូចដែលគេសង្ស័យនៅកន្លែងកើតហេតុឡើយ មកពីរថយន្តរបស់គាត់មានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ទើបរេចូលគន្លងផ្លូវម្ខាងទៀត ។ក្រោយកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នគរបាលមូលដ្ឋានចុះពិនិត្យសម្រួលចរាចរណ៍រួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញ វាស់វែង យកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយពេលក្រោយ ៕