About Me

header ads

រថយន្តដឹកឥដ្ឋបុកជាមួយរថយន្តដឹកឥដ្ឋការ៉ូខូចខាតទាំងសងខាង

ភ្នំពេញ៖រថយន្តហុីយ៉ាន់ដាយដឹកឥដ្ឋមួយគ្រឿង បើបកបរល្បឿនលឿន វាក់ជាមួយរថយន្តដឹកឥដ្ឋការ៉ូ ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យទទួលរងការខូចខាតខ្ទេចកាប៊ីន ទាំងសងខាង តែសំណាងល្អគ្នានអ្នករងរបួស តែបង្កឲ្យកកស្ទះចរាចរ លើកំណាត់ផ្លូវជាតិលេខ៣ផងដែរ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ទល់មុខសាលាបឋមសិក្សាទួលកី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងរថយន្ត ម៉ាកហុីយ៉ាន់ដាយ ប្រភេទយុីឌុប ពណ៌ បៃតង ឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-3855 ជារថយន្តដឹកឥដ្ឋការ៉ូ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានសុីញ៉ូឆ្វេង បើកឆ្លងផ្លូវ បំណង់បត់ត្រឡប់ក្រោយ ទើបតែដល់ពាក់កណ្តាល ស្មើនឹងទ្រូងចែកផ្លូវ ស្រាប់តែភាគីរថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-3128 ជារថយន្តដឹកឥដ្ឋ បើកល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ស្របគ្នា វ៉ាក់អើ ហ្វ្រាំងមិនទាន់ បួងចង្កូតគេចទៅឆ្វេង តែមិនផុត ក៏ជ្រុលទៅបុកក្បាលរថយន្តដឹកឥដ្ឋការ៉ូ ខ្ទាតជ្រុលហួសទៅមុខ រងខូចខាតខ្ទេចកាប៊ីនទាំង២គ្រឿងតែម្តង សំណាងល្អពុំមានអ្នករងរបួស ក៏ប៉ុន្តែបណ្តាលឲ្យកកស្ទះចរាចរ លើកកំណាត់ផ្លូវ ផ្នែកខាងចេញពីរាជធានីភ្នំពេញ ដោយសាររថយន្តដឹកឥដ្ឋការ៉ូ គាំងកាត់ទទឹងផ្លូវជាតិលេខ៣ ។

ក្រោយកើតហេតុ សមត្ថកិច្ចដែលមានប៉ុស្តិ៍នៅក្បែរនោះស្រាប់ ចេញមកសម្រួលចរាចរ បាញ់ថ្នាំចំណាំ យករថយន្តទាំង២ដាក់អែបកៀនខាង ដើម្បីឲ្យចរាចរលើដងផ្លូវធូរស្រាលឡើងវិញ និងប្រគល់ឲ្យជំនាញចុះវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕